រីឯចំពោះពួកអ្នកដែលបែរចេញទៅផ្លូវវៀចវេររបស់ខ្លួន ព្រះយេហូវ៉ានឹងនាំពួកគេទៅជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យមានសេចក្ដីសុខសាន្តនៅលើអ៊ីស្រាអែល!៕
អេសាយ 59:8 - ព្រះគម្ពីរខ្មែរសាកល ពួកគេមិនបានស្គាល់ផ្លូវនៃសន្តិភាពឡើយ ក៏គ្មានសេចក្ដីយុត្តិធម៌នៅក្នុងគន្លងរបស់ពួកគេផង; ពួកគេបានបង្វៀចផ្លូវរបស់ខ្លួន ហើយអស់អ្នកដែលដើរជាន់លើផ្លូវនោះ នឹងមិនស្គាល់សន្តិភាពឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនស្គាល់ផ្លូវនៃសេចក្ដីសុខទេ ហើយគ្មានសេចក្ដីយុត្តិធម៌នៅក្នុងដំណើររបស់គេ គេបានធ្វើផ្លូវច្រកក្ងិចក្ងក់សម្រាប់ខ្លួន អ្នកណាដែលចូលតាមផ្លូវនោះ មិនស្គាល់សេចក្ដីសុខឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាមិនស្គាល់មាគ៌ាដែលនាំទៅរក សេចក្ដីសុខសាន្តទេ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្ត មិនយុត្តិធម៌សោះ កិរិយាមារយាទរបស់អ្នករាល់គ្នាសុទ្ធតែវៀច អ្នកដែលដើរតាមផ្លូវរបស់អ្នក នឹងមិនស្គាល់សេចក្ដីសុខសាន្តឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមិនស្គាល់ផ្លូវនៃសេចក្ដីសុខទេ ហើយសេចក្ដីយុត្តិធម៌ក៏គ្មាននៅក្នុងអស់ទាំងដំណើររបស់គេផង គេបានធ្វើផ្លូវច្រកក្ងិចក្ងក់សំរាប់ខ្លួន ឯអ្នកណាដែលចូលតាមផ្លូវនោះ ជាអ្នកមិនស្គាល់សេចក្ដីសុខឡើយ។ អាល់គីតាប អ្នករាល់គ្នាមិនស្គាល់មាគ៌ាដែលនាំទៅរក សេចក្ដីសុខសាន្តទេ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្ត មិនយុត្តិធម៌សោះ កិរិយាមារយាទរបស់អ្នករាល់គ្នាសុទ្ធតែវៀច អ្នកដែលដើរតាមផ្លូវរបស់អ្នក នឹងមិនស្គាល់សេចក្ដីសុខសាន្តឡើយ។ |
រីឯចំពោះពួកអ្នកដែលបែរចេញទៅផ្លូវវៀចវេររបស់ខ្លួន ព្រះយេហូវ៉ានឹងនាំពួកគេទៅជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យមានសេចក្ដីសុខសាន្តនៅលើអ៊ីស្រាអែល!៕
ផ្លូវរបស់មនុស្សមានទោសគឺវៀចវេរ ចំណែកឯមនុស្សបរិសុទ្ធវិញ ការប្រព្រឹត្តរបស់គេគឺទៀងត្រង់។
អ្នកដែលដើរដោយទៀងត្រង់នឹងបានសង្គ្រោះ រីឯអ្នកដែលបង្វៀចផ្លូវរបស់ខ្លួននឹងដួលក្នុងមួយរំពេច។
ដ្បិតចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពលបរិវារ គឺវង្សត្រកូលអ៊ីស្រាអែល ហើយមនុស្សរបស់យូដា គឺដំណាំដែលជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអង្គបានរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែមើល៍! មានតែការបង្ហូរឈាម! ព្រះអង្គបានរំពឹងចាំសេចក្ដីសុចរិត ប៉ុន្តែមើល៍! មានតែសម្រែកយំ!
យើងខ្ញុំទាំងអស់គ្នាគ្រហឹមដូចខ្លាឃ្មុំ ហើយថ្ងូរឥតឈប់ដូចព្រាប។ យើងខ្ញុំរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែគ្មានសោះ ក៏រំពឹងចាំសេចក្ដីសង្គ្រោះ ប៉ុន្តែវានៅឆ្ងាយពីយើងខ្ញុំ។
ហេតុនេះហើយបានជាសេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ហើយសេចក្ដីសុចរិតក៏មិនតាមទាន់យើងខ្ញុំ; យើងខ្ញុំរំពឹងចាំពន្លឺ ប៉ុន្តែមើល៍! មានភាពងងឹតទៅវិញ យើងខ្ញុំរំពឹងចាំភាពត្រចះត្រចង់ ប៉ុន្តែយើងខ្ញុំដើរក្នុងភាពងងឹតសូន្យទៅវិញ។
យើងបានលាតដៃរបស់យើងវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជាជនដែលបះបោរ ដែលដើរតាមផ្លូវមិនល្អ គឺតាមគំនិតរបស់ខ្លួន
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីរឌីល និងគ្រាប់គូមីន ប៉ុន្តែអ្នករាល់គ្នាបានបោះបង់ចោលអ្វីៗដែលសំខាន់ជាងក្នុងក្រឹត្យវិន័យ គឺសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និងជំនឿ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។
បំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ដើម្បីនាំជើងរបស់យើងទៅក្នុងផ្លូវនៃសេចក្ដីសុខសាន្ត”។