យើងនឹងឲ្យពរអ្នកយ៉ាងបរិបូរជាប្រាកដ ហើយនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឲ្យច្រើនឡើងដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ នោះពូជពង្សរបស់អ្នកនឹងយកទ្វារក្រុងរបស់ខ្មាំងសត្រូវជាកម្មសិទ្ធិ។
អេសាយ 51:2 - ព្រះគម្ពីរខ្មែរសាកល ចូររំពឹងមើលទៅអ័ប្រាហាំដូនតារបស់អ្នករាល់គ្នា និងសារ៉ាដែលបង្កើតអ្នករាល់គ្នាមក។ យើងបានហៅអ័ប្រាហាំកាលគាត់មានតែម្នាក់ឯង ក៏ឲ្យពរគាត់ ហើយបង្កើនចំនួនគាត់ឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរមើលទៅលោកអ័ប្រាហាំ ជាបុព្វបុរសអ្នក និងលោកស្រីសារ៉ាដែលបង្កើតអ្នកមក ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង នោះយើងបានហៅមក ក៏បានឲ្យពរ ហើយបានចម្រើនឲ្យមានគ្នាជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “ចូររំពឹងគិតពីអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។ ពេលយើងហៅអប្រាហាំមក គាត់នៅម្នាក់ឯង គ្មានកូនទេ។ យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ កើនចំនួនឡើងជាច្រើន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរមើលទៅឯអ័ប្រាហាំ ជាឰយុកោឯង ហើយទៅឯសារ៉ាដែលបង្កើតឯងមក ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង នោះអញបានហៅមក ក៏បានឲ្យពរផង ហើយបានចំរើនឲ្យមានគ្នាជាច្រើនវិញ អាល់គីតាប “ចូររំពឹងគិតពីអ៊ីព្រហ៊ីម ជាបុព្វបុរសរបស់អ្នករាល់គ្នា និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។ ពេលយើងហៅអ៊ីព្រហ៊ីមមក គាត់នៅម្នាក់ឯង គ្មានកូនទេ។ យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ កើនចំនួនឡើងជាច្រើន”។ |
យើងនឹងឲ្យពរអ្នកយ៉ាងបរិបូរជាប្រាកដ ហើយនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឲ្យច្រើនឡើងដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ នោះពូជពង្សរបស់អ្នកនឹងយកទ្វារក្រុងរបស់ខ្មាំងសត្រូវជាកម្មសិទ្ធិ។
អ័ប្រាហាំមានវ័យចំណាស់ ហើយអាយុក៏ច្រើនដែរ។ ព្រះយេហូវ៉ាបានប្រទានពរអ័ប្រាហាំក្នុងគ្រប់កិច្ចការ។
ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយរបស់ខ្ញុំយ៉ាងច្រើន ហើយលោកបានជាស្ដុកស្ដម្ភ។ ព្រះអង្គបានប្រទានហ្វូងចៀម និងហ្វូងគោ ប្រាក់ និងមាស បាវបម្រើប្រុស និងបាវបម្រើស្រី អូដ្ឋ និងលាឲ្យលោក។
ហេតុនេះហើយបានជាព្រះយេហូវ៉ាដែលប្រោសលោះអ័ប្រាហាំ មានបន្ទូលអំពីវង្សត្រកូលយ៉ាកុបដូច្នេះថា៖ “ឥឡូវនេះ យ៉ាកុបមិនអាម៉ាស់មុខទៀតឡើយ ឥឡូវនេះ មុខរបស់គាត់ក៏មិនស្លេកទៀតដែរ។
រីឯអ្នកវិញ អ៊ីស្រាអែលអ្នកបម្រើរបស់យើងអើយ! យ៉ាកុបដែលយើងបានជ្រើសរើស ជាពូជពង្សរបស់អ័ប្រាហាំមិត្តសម្លាញ់របស់យើងអើយ!
អ្នកដែលត្រូវបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយចេញមកពីប្រភពទឹករបស់យូដា ជាអ្នកដែលស្បថដោយអាងព្រះនាមរបស់ព្រះយេហូវ៉ា ហើយលើកឡើងនូវព្រះនៃអ៊ីស្រាអែល ប៉ុន្តែមិនមែនដោយសេចក្ដីពិតត្រង់ ក៏មិនមែនដោយសេចក្ដីសុចរិត គឺវង្សត្រកូលយ៉ាកុបអើយ ចូរស្ដាប់សេចក្ដីនេះ!
អ្នកតូចបំផុតនឹងត្រឡប់ជាអម្បូរមួយ អ្នកតូចតាចជាងគេនឹងត្រឡប់ជាប្រជាជាតិខ្លាំងពូកែ។ គឺយើងហ្នឹងហើយជាយេហូវ៉ា យើងនឹងពន្លឿនការនេះក្នុងពេលកំណត់របស់វា៕
ដ្បិតព្រះអង្គជាព្រះបិតានៃយើងខ្ញុំ ទោះបីជាអ័ប្រាហាំមិនស្គាល់យើងខ្ញុំ ហើយអ៊ីស្រាអែលមិនទទួលស្គាល់យើងខ្ញុំក៏ដោយ។ ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ! ព្រះនាមរបស់ព្រះអង្គគឺ “ព្រះប្រោសលោះរបស់យើង” តាំងពីបុរាណមកម្ល៉េះ។