អេសាយ 51:15 - ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងជាយេហូវ៉ាព្រះរបស់អ្នក ដែលធ្វើឲ្យសមុទ្រកក្រើកឡើង នោះរលករបស់វាគ្រហឹមឡើង។ ព្រះនាមរបស់ព្រះអង្គ គឺព្រះយេហូវ៉ានៃពលបរិវារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើង ជាយេហូវ៉ា គឺជាព្រះរបស់អ្នក ជាព្រះដែលបង្ក្រាបសមុទ្រក្នុងកាល ដែលរលកកម្រើកឡើង ឮសន្ធឹក នាមរបស់យើង គឺយេហូវ៉ា ជាព្រះនៃពួកពលបរិវារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងធ្វើឲ្យសមុទ្រកក្រើក ព្រមទាំងធ្វើឲ្យទឹករលកបក់បោក យើងមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអញ ជាយេហូវ៉ា គឺជាព្រះនៃឯង ជាព្រះដែលបង្ក្រាបសមុទ្រក្នុងកាលដែលរលកកំរើកឡើងឮសន្ធឹក នាមអញ គឺយេហូវ៉ា ជាព្រះនៃពួកពលបរិវារ អាល់គីតាប យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងធ្វើឲ្យសមុទ្រកក្រើក ព្រមទាំងធ្វើឲ្យទឹករលកបក់បោក យើងមាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ |
គឺដល់ព្រះអង្គដែលញែកសមុទ្រក្រហមជាពីរ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
គឺព្រះអង្គហើយ ដែលញែកសមុទ្រដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានវាយកម្ទេចក្បាលសត្វសមុទ្រធំសម្បើមដែលនៅក្នុងទឹក។
ព្រះប្រោសលោះរបស់ពួកយើង ព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
(ដ្បិតពួកគេហៅខ្លួនពួកគេតាមក្រុងដ៏វិសុទ្ធ ហើយពឹងផ្អែកលើព្រះនៃអ៊ីស្រាអែល ដែលព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ)
តើមិនមែនព្រះអង្គទេឬ ដែលធ្វើឲ្យសមុទ្ររីងស្ងួត គឺទឹកនៃទីជម្រៅជ្រៅបំផុត ដែលធ្វើឲ្យជម្រៅសមុទ្រទៅជាផ្លូវ សម្រាប់ពួកអ្នកដែលត្រូវបានប្រោសលោះបានដើរឆ្លងកាត់?
ដ្បិតព្រះសូនបង្កើតរបស់អ្នកជាប្ដីរបស់អ្នក ព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ; ព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ព្រះអង្គត្រូវគេហៅថា ព្រះនៃផែនដីទាំងមូល។