ពេលនោះ ភ្នែករបស់ពួកគេទាំងពីរក៏ត្រូវបានបើក ហើយពួកគេដឹងថាពួកគេនៅខ្លួនទទេ ពួកគេក៏ដេរស្លឹកល្វាធ្វើជាប៉ឹងសម្រាប់ខ្លួនពួកគេ។
អេសាយ 47:3 - ព្រះគម្ពីរខ្មែរសាកល ភាពអាក្រាតរបស់អ្នកនឹងត្រូវបានបើកបង្ហាញ ភាពអាម៉ាស់របស់អ្នកនឹងត្រូវគេឃើញ។ យើងនឹងសងសឹក ឥតត្រាប្រណីមនុស្សណាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាយអាក្រាតរបស់អ្នកនឹងត្រូវបើកចំហ គេនឹងឃើញកេរខ្មាសរបស់អ្នក យើងនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នានឹងឃើញកេរខ្មាសរបស់អ្នក គេនឹងឃើញភាពអាម៉ាស់របស់អ្នក យើងនឹងសងសឹកអ្នក យើងនឹងប្រហារអ្នក ឥតមាននរណាឃាត់យើងបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាយអាក្រាតរបស់ឯងនឹងត្រូវបើកចំហ អើ គេនឹងឃើញកេរខ្មាសឯងផង អញនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ អាល់គីតាប មនុស្សម្នានឹងឃើញកេរខ្មាសរបស់អ្នក គេនឹងឃើញភាពអាម៉ាស់របស់អ្នក យើងនឹងសងសឹកអ្នក យើងនឹងប្រហារអ្នក ឥតមាននរណាឃាត់យើងបានឡើយ។ |
ពេលនោះ ភ្នែករបស់ពួកគេទាំងពីរក៏ត្រូវបានបើក ហើយពួកគេដឹងថាពួកគេនៅខ្លួនទទេ ពួកគេក៏ដេរស្លឹកល្វាធ្វើជាប៉ឹងសម្រាប់ខ្លួនពួកគេ។
ស្ដេចអាស្ស៊ីរីក៏នឹងនាំជនជាតិអេហ្ស៊ីបជាឈ្លើយសឹក និងជនជាតិអេត្យូពីជាជនជម្លៀស ចេញទៅយ៉ាងនោះដែរ គឺទាំងក្មេង ទាំងចាស់ ដោយអាក្រាតទាំងជើងទទេ ព្រមទាំងគូទបើកចំហផង នេះជាសេចក្ដីអាម៉ាស់របស់អេហ្ស៊ីប។
ដូច្នេះ ព្រះអម្ចាស់នឹងវាយឲ្យមានក្រមរលើក្រយៅក្បាលរបស់កូនស្រីស៊ីយ៉ូន ព្រះយេហូវ៉ានឹងបង្ហាញកេរ្តិ៍ខ្មាសរបស់ពួកនាង”។
ចូរនិយាយនឹងពួកអ្នកដែលមានចិត្តតក់ស្លុតថា៖ “ចូរមានកម្លាំងឡើង កុំខ្លាចឡើយ! មើល៍! ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គនឹងយាងមកដោយមានការសងសឹក ដោយមានសំណងរបស់ព្រះ។ ព្រះអង្គនឹងយាងមក ហើយសង្គ្រោះអ្នករាល់គ្នា”។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំសងសឹកដោយខ្លួនឯងឡើយ គឺចូរទុកឱកាសឲ្យព្រះពិរោធរបស់ព្រះអង្គវិញ ដ្បិតមានសរសេរទុកមកថា:“ព្រះអម្ចាស់មានបន្ទូលថា ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ”។
ក្រុងដ៏ធំនោះក៏បែកជាបីចំណែក ហើយទីក្រុងនានារបស់ប្រជាជាតិក៏រលំ។ ពេលនោះ ព្រះបាននឹកចាំអំពីបាប៊ីឡូនដ៏ធំ ដើម្បីប្រទានពែងស្រានៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គដល់នាង។
មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។