ហើយសួរបាវបម្រើនោះថា៖ “តើបុរសដែលកំពុងដើរនៅទីវាលមកជួបយើងនោះជានរណា?”។ បាវបម្រើក៏ឆ្លើយថា៖ “គាត់ជាចៅហ្វាយរបស់ខ្ញុំ”។ នាងក៏យកស្បៃមក គ្របបាំងខ្លួននាង។
អេសាយ 47:2 - ព្រះគម្ពីរខ្មែរសាកល ចូរយកត្បាល់កិន ហើយកិនម្សៅទៅ! ចូរដោះស្បៃរបស់អ្នកចេញ ចូរសម្រាតសំពត់ បញ្ចេញភ្លៅ ហើយលុយកាត់ទន្លេចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរយកត្បាល់កិន ហើយកិនម្សៅទៅ ត្រូវដោះស្បៃអ្នកចេញ ហើយបកសម្លៀកបំពាក់អ្នកចុះ ចូរសើយសំពត់អ្នកឡើង ហើយដើរកាត់ទន្លេទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកត្បាល់ពីរមកកិនម្សៅ ចូរយកស្បៃចេញពីមុខ ចូរលាត់សំពត់ឡើង ដើរឆ្លងទឹកទន្លេទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយកត្បាល់កិន ហើយកិនម្សៅទៅ ត្រូវឲ្យដោះស្បៃឯងចេញ ហើយបកសំលៀកឯងចុះ ចូរសើយសំពត់ឯងឡើងលុយកាត់ទន្លេទៅ អាល់គីតាប ចូរយកត្បាល់ពីរមកកិនម្សៅ ចូរយកស្បៃចេញពីមុខ ចូរលាត់សំពត់ឡើង ដើរឆ្លងទឹកទន្លេទៅ! |
ហើយសួរបាវបម្រើនោះថា៖ “តើបុរសដែលកំពុងដើរនៅទីវាលមកជួបយើងនោះជានរណា?”។ បាវបម្រើក៏ឆ្លើយថា៖ “គាត់ជាចៅហ្វាយរបស់ខ្ញុំ”។ នាងក៏យកស្បៃមក គ្របបាំងខ្លួននាង។
រីឯទ្វារទាំងពីរតាមផ្លូវតូចក៏បិទ សំឡេងត្បាល់កិនក៏ថយចុះ; គេនឹងក្រោកឡើងដោយសារសំឡេងបក្សាបក្សី ហើយអ្នកចម្រៀងស្រីទាំងអស់ក៏ចុះខ្សោយ;
ស្ដេចអាស្ស៊ីរីក៏នឹងនាំជនជាតិអេហ្ស៊ីបជាឈ្លើយសឹក និងជនជាតិអេត្យូពីជាជនជម្លៀស ចេញទៅយ៉ាងនោះដែរ គឺទាំងក្មេង ទាំងចាស់ ដោយអាក្រាតទាំងជើងទទេ ព្រមទាំងគូទបើកចំហផង នេះជាសេចក្ដីអាម៉ាស់របស់អេហ្ស៊ីប។
ដូច្នេះ ព្រះអម្ចាស់នឹងវាយឲ្យមានក្រមរលើក្រយៅក្បាលរបស់កូនស្រីស៊ីយ៉ូន ព្រះយេហូវ៉ានឹងបង្ហាញកេរ្តិ៍ខ្មាសរបស់ពួកនាង”។
ពួកស្ត្រីឥតកង្វល់អើយ ចូរញ័ររន្ធត់! ពួកស្ត្រីឥតខ្វល់ខ្វាយអើយ ចូរភ័យញ័រ! ចូរដោះសម្លៀកបំពាក់ចេញ ហើយនៅអាក្រាត រួចក្រវាត់ក្រណាត់ធ្មៃនៅនឹងចង្កេះទៅ!
នឹងមានស្ត្រីពីរនាក់កំពុងកិនម្សៅដោយត្បាល់កិន ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល។
នឹងមានស្ត្រីពីរនាក់កំពុងកិនម្សៅជាមួយគ្នា ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល;
អស់ទាំងមនុស្សស្រីដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនទទូរក្បាល ធ្វើឲ្យក្បាលរបស់ខ្លួនអាប់យស ដ្បិតការធ្វើដូច្នេះ ដូចគ្នាទាំងស្រុងនឹងការកោរសក់។