Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:65 - ព្រះគម្ពីរខ្មែរសាកល

65 ហើយ​សួរ​បាវបម្រើ​នោះ​ថា​៖ “តើ​បុរស​ដែល​កំពុង​ដើរ​នៅ​ទីវាល​មក​ជួប​យើង​នោះ​ជា​នរណា​?”។ បាវបម្រើ​ក៏​ឆ្លើយថា​៖ “គាត់​ជា​ចៅហ្វាយ​របស់ខ្ញុំ”។ នាង​ក៏​យក​ស្បៃ​មក គ្របបាំង​ខ្លួននាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

65 ហើយ​សួរ​ទៅ​អ្នក​បម្រើ​នោះ​ថា៖ «អ្នក​ដែល​ដើរ​កាត់​ទី​វាល​តម្រង់​មក​រក​យើង​នោះជា​អ្នក​ណា?» អ្នក​បម្រើ​នោះ​ឆ្លើយ​ថា៖ «គឺ​ចៅ‌ហ្វាយ​របស់​ខ្ញុំ»។ ដូច្នេះ នាង​ក៏​យក​ស្បៃ​មក​គ្រប​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

65 សួរ​អ្នក​បម្រើ​ថា៖ «អ្នក​ដែល​ឈរ​នៅ​តាម​វាល ហើយ​កំពុង​តែ​ដើរ​មក​រក​យើង​នោះ​ជា​នរណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

65 ហើយ​សួរ​ទៅ​បាវ​នោះ​ថា អ្នក​ណា​ន៏ ដែល​ដើរ​កាត់​វាល​ដំរង់​មក​ឯ​យើង​នោះ បាវ​នោះ​ឆ្លើយ​ថា នោះ​ហើយ​ជា​ចៅហ្វាយ​របស់​ខ្ញុំ រួច​នាង​យក​ស្បៃ​មក​បាំង​មុខ

សូមមើលជំពូក ចម្លង

អាល់គីតាប

65 សួរ​អ្នក​បម្រើ​ថា៖ «អ្នក​ដែល​ឈរ​នៅ​តាម​វាល ហើយ​កំពុង​តែ​ដើរ​មក​រក​យើង​នោះ​ជា​នរណា?»

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:65
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ័ប៊ីម្ម៉ាឡិច​មានរាជឱង្ការ​នឹង​សារ៉ា​ថា​៖ “មើល៍! យើង​បាន​ឲ្យ​កាក់ប្រាក់​មួយពាន់​ដល់​បងប្រុស​របស់នាង​ហើយ​។ មើល៍! វា​ជា​ទីសម្គាល់នៃភាពបរិសុទ្ធ​នៅចំពោះ​អស់អ្នក​ដែល​នៅជាមួយ​នាង​; ដូច្នេះ នាង​នឹង​មិន​ត្រូវបាន​បន្ទោស​នៅចំពោះ​មនុស្ស​ទាំងអស់​ឡើយ”។


រេបិកា​ងើបភ្នែកឡើង​ដែរ ក៏​ឃើញ​អ៊ីសាក នោះ​នាង​ចុះ​ពីលើ​អូដ្ឋ​មក


បាវបម្រើ​ក៏​រៀបរាប់ប្រាប់​អ៊ីសាក​អំពី​ការ​ទាំងអស់​ដែល​គាត់​បាន​ធ្វើ​។


ដូច្នេះ នាង​ក៏​ដោះ​សម្លៀកបំពាក់​ស្ត្រីមេម៉ាយ​របស់នាង​ចេញ ហើយ​បាំងមុខ​ដោយ​ស្បៃ ព្រមទាំង​គ្រលុំ​ខ្លួន រួច​អង្គុយ​នៅត្រង់​ខ្លោងទ្វារ​អេណែម​ដែល​នៅតាម​ផ្លូវ​ទៅ​ធីមណា​។ ដ្បិត​នាង​បាន​ឃើញ​ថា​សេឡា​ធំ​ហើយ ប៉ុន្តែ​នាង​មិន​ត្រូវបាន​ឲ្យ​ទៅ​គាត់​ធ្វើជា​ប្រពន្ធ​ឡើយ​។


កញ្ចក់ សម្លៀកបំពាក់ផាឌិប ឈ្នួត និង​ស្បៃ​។


ចូរ​យក​ត្បាល់កិន ហើយ​កិន​ម្សៅ​ទៅ​! ចូរ​ដោះ​ស្បៃ​របស់អ្នក​ចេញ ចូរ​សម្រាត​សំពត់ បញ្ចេញ​ភ្លៅ ហើយ​លុយកាត់​ទន្លេ​ចុះ​។


នេះជាហេតុដែល​មនុស្សស្រី​ត្រូវតែ​មាន​សញ្ញា​នៃ​អំណាច​លើ​ក្បាល​នាង ដោយយល់ដល់​បណ្ដា​ទូតសួគ៌​។


ដូចគ្នាដែរ ខ្ញុំ​ក៏​ចង់​ឲ្យ​ស្រី​ៗ​តែងខ្លួន​ដោយ​សម្លៀកបំពាក់​សមរម្យ ទាំង​ចេះអៀនខ្លួន និង​ចេះគ្រប់គ្រងចិត្ត​; មិនមែន​ដោយ​ការក្រងសក់ ឬ​ដោយ​មាស ឬ​គជ់ ឬ​សម្លៀកបំពាក់​ថ្លៃៗ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម