កាលណាមែករបស់វាក្រៀមស្វិត គេបំបាក់វា នោះពួកស្រីៗនឹងមកយកវាបង្កាត់ភ្លើង។ ដោយព្រោះប្រជាជននេះគ្មានការយល់ដឹង ដូច្នេះព្រះសូនបង្កើតរបស់គេនឹងមិនអាណិតអាសូរដល់គេឡើយ ព្រះអង្គដែលសូនគេឡើងនឹងមិនមេត្តាដល់គេឡើយ។
អេសាយ 44:21 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបអើយ អ៊ីស្រាអែលអើយ ចូរនឹកចាំអំពីសេចក្ដីទាំងនេះចុះ ដ្បិតអ្នកជាអ្នកបម្រើរបស់យើង; យើងបានសូនអ្នកឡើង អ្នកជាអ្នកបម្រើរបស់យើង; អ៊ីស្រាអែលអើយ យើងនឹងមិនភ្លេចអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកយ៉ាកុប និងពួកអ៊ីស្រាអែលអើយ ចូរនឹកចាំពីសេចក្ដីទាំងនេះចុះ ដ្បិតអ្នកជាអ្នកបម្រើរបស់យើង យើងបានសូនបង្កើតអ្នក ដូច្នេះ អ្នកជាអ្នកបម្រើរបស់យើង ឱពួកអ៊ីស្រាអែលអើយ យើងមិនភ្លេចអ្នកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីស្រាអែលដែលជាកូនចៅយ៉ាកុបអើយ ចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើង អ៊ីស្រាអែលអើយ យើងនឹងមិនបំភ្លេចអ្នកចោលឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកយ៉ាកុបនឹងពួកអ៊ីស្រាអែលអើយ ចូរនឹកចាំពីសេចក្ដីទាំងនេះចុះ ដ្បិតឯងជាអ្នកបំរើរបស់អញ អញបានសូនបង្កើតឯង ដូច្នេះ ឯងជាអ្នកបំរើរបស់អញ ឱពួកអ៊ីស្រាអែលអើយ អញនឹងមិនភ្លេចឯងឡើយ អាល់គីតាប អ៊ីស្រអែលដែលជាកូនចៅយ៉ាកកូបអើយ ចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើង យើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើង អ៊ីស្រអែលអើយ យើងនឹងមិនបំភ្លេចអ្នកចោលឡើយ! |
កាលណាមែករបស់វាក្រៀមស្វិត គេបំបាក់វា នោះពួកស្រីៗនឹងមកយកវាបង្កាត់ភ្លើង។ ដោយព្រោះប្រជាជននេះគ្មានការយល់ដឹង ដូច្នេះព្រះសូនបង្កើតរបស់គេនឹងមិនអាណិតអាសូរដល់គេឡើយ ព្រះអង្គដែលសូនគេឡើងនឹងមិនមេត្តាដល់គេឡើយ។
យ៉ាកុបអើយ ហេតុអ្វីបានជានិយាយ អ៊ីស្រាអែលអើយ ហេតុអ្វីបានជាពោលថា៖ “ផ្លូវរបស់អញត្រូវបានលាក់ពីព្រះយេហូវ៉ា ហើយយុត្តិធម៌របស់អញបានរំលងផុតពីព្រះរបស់អញ” ដូច្នេះ?
តើនរណាក្នុងចំណោមអ្នករាល់គ្នានឹងផ្ទៀងត្រចៀកនឹងសេចក្ដីនេះ ក៏នឹងយកចិត្តទុកដាក់ ហើយស្ដាប់សម្រាប់ថ្ងៃខាងមុខ?
យ៉ាកុបអើយ ព្រះយេហូវ៉ាជាព្រះអង្គដែលនិម្មិតបង្កើតអ្នក អ៊ីស្រាអែលអើយ ព្រះអង្គដែលសូនអ្នក ឥឡូវនេះព្រះអង្គមានបន្ទូលដូច្នេះថា៖ “កុំខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ; យើងបានហៅអ្នកចំឈ្មោះ; អ្នកជារបស់យើងហើយ!
យើងជាយេហូវ៉ា ជាអង្គដ៏វិសុទ្ធរបស់អ្នករាល់គ្នា ជាអាទិករនៃអ៊ីស្រាអែល ជាស្ដេចរបស់អ្នករាល់គ្នា”។
គឺអស់អ្នកដែលត្រូវបានហៅតាមនាមរបស់យើង និងអ្នកដែលយើងបាននិម្មិតបង្កើតសម្រាប់សិរីរុងរឿងរបស់យើង ជាអ្នកដែលយើងបានសូន ក៏បានបង្កើតពួកគេឡើង”។
ទោះបីជាយើងសាបព្រោះពួកគេទៅក្នុងចំណោមប្រជាជាតិនានាក៏ដោយ ក៏ពួកគេនឹងនឹកចាំយើងនៅក្នុងស្រុកឆ្ងាយ ហើយពួកគេជាមួយកូនចៅរបស់ពួកគេ នឹងមានជីវិតរស់ ហើយត្រឡប់មកវិញ។