ដូច្នេះឥឡូវនេះ ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ពួកគេផង ដើម្បីឲ្យអាណាចក្រទាំងអស់នៅលើផែនដីដឹងថា ព្រះអង្គហើយ ជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយប៉ុណ្ណោះ”។
អេសាយ 43:12 - ព្រះគម្ពីរខ្មែរសាកល គឺយើងបានប្រកាស បានសង្គ្រោះ ហើយបានថ្លែងថា គ្មានព្រះដទៃក្នុងចំណោមអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាជាសាក្សីរបស់យើង!”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “គឺយើងហ្នឹងហើយ ជាព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានថ្លែងទំនាយប្រាប់ យើងបានជួយសង្គ្រោះ យើងបានសម្ដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្ដាលអ្នករាល់គ្នាឡើយ ហេតុដូច្នោះ អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយគឺយើងនេះដែលជាព្រះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែយើងទេ ដែលប្រាប់អ្នករាល់គ្នាឲ្យដឹង និងសង្គ្រោះអ្នករាល់គ្នា រីឯព្រះដទៃទៀតមិនបានធ្វើបែបនេះ ក្នុងចំណោមអ្នករាល់គ្នាឡើយ។ ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើង ហើយយើងជាព្រះជាម្ចាស់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានទាយប្រាប់ អញបានជួយសង្គ្រោះ អញបានសំដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្តាលឯងរាល់គ្នាឡើយ ហេតុដូច្នោះ ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយគឺអញនេះដែលជាព្រះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អាល់គីតាប មានតែយើងទេ ដែលប្រាប់អ្នករាល់គ្នាឲ្យដឹង និងសង្គ្រោះអ្នករាល់គ្នា រីឯព្រះដទៃទៀតមិនបានធ្វើបែបនេះ ក្នុងចំណោមអ្នករាល់គ្នាឡើយ។ ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើង ហើយយើងជាអុលឡោះ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ដូច្នេះឥឡូវនេះ ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ពួកគេផង ដើម្បីឲ្យអាណាចក្រទាំងអស់នៅលើផែនដីដឹងថា ព្រះអង្គហើយ ជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយប៉ុណ្ណោះ”។
មើល៍! យើងនឹងដាក់វិញ្ញាណមួយក្នុងស្ដេចអាស្ស៊ីរី ដើម្បីឲ្យគេឮពាក្យចចាមអារ៉ាមមួយ ហើយត្រឡប់ទៅស្រុករបស់ខ្លួនវិញ រួចយើងនឹងធ្វើឲ្យគេដួលដោយមុខដាវនៅក្នុងស្រុករបស់ខ្លួន’”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “អ្នករាល់គ្នាជាសាក្សីរបស់យើង និងជាអ្នកបម្រើរបស់យើងដែលយើងបានជ្រើសរើស ដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់ និងជឿលើយើង ព្រមទាំងដើម្បីឲ្យយល់ច្បាស់ថា គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ; មុនយើង គ្មានព្រះណាត្រូវបានសូនឡើងទេ ហើយក្រោយយើង ក៏មិនមានដែរ។
កុំភ័យខ្លាចឡើយ ក៏កុំតក់ស្លុតដែរ! តើយើងមិនបានប្រកាស ហើយប្រាប់ដល់អ្នកតាំងពីដើមទេឬ? ឥឡូវនេះ អ្នករាល់គ្នាជាសាក្សីរបស់យើងហើយ! តើមានព្រះណាក្រៅពីយើងឬ? គ្មានថ្មដាណាឡើយ យើងក៏មិនស្គាល់ដែរ!”។
យើងមិនបាននិយាយក្នុងទីលាក់កំបាំង ក្នុងកន្លែងមួយនៅទឹកដីនៃសេចក្ដីងងឹតឡើយ។ យើងមិនបាននិយាយនឹងពូជពង្សរបស់យ៉ាកុបថា: ‘ចូរស្វែងរកយើងជាឥតប្រយោជន៍’ នោះទេ។ យើងជាយេហូវ៉ា យើងនិយាយសេចក្ដីសុចរិត យើងប្រកាសសេចក្ដីទៀងត្រង់។
មើល៍! យើងបានធ្វើឲ្យដាវីឌបានជាសាក្សីដល់ជាតិសាសន៍នានា គឺជាអ្នកដឹកនាំ និងជាអ្នកបញ្ជាដល់ជាតិសាសន៍នានា។