អ្នកខ្លះទុកចិត្តលើរទេះចម្បាំង អ្នកខ្លះទុកចិត្តលើសេះ រីឯយើងវិញ យើងទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើង។
អេសាយ 37:24 - ព្រះគម្ពីរខ្មែរសាកល អ្នកបានត្មះតិះដៀលព្រះអម្ចាស់តាមរយៈរាជបម្រើរបស់អ្នក ដោយនិយាយថា: “អញបានឡើងទៅកន្លែងខ្ពស់នៃភ្នំទាំងឡាយ និងតំបន់ដាច់ស្រយាលនៃលីបង់ ដោយរទេះចម្បាំងដ៏ច្រើនរបស់អញ ហើយបានកាប់រំលំដើមស៊ីដាដ៏ខ្ពស់ និងដើមស្រល់ដែលល្អបំផុតរបស់វា។ អញបានទៅដល់កន្លែងខ្ពស់បំផុតរបស់វា គឺដល់ព្រៃសម្បូរផ្លែឈើរបស់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា៖ យើងបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចម្បាំងរបស់យើង ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង យើងនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ យើងនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចម្ការរបស់គេ ដែលដុះដាលដូចជាព្រៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបានប្រើពួកបម្រើរបស់អ្នក ឲ្យមកជេរព្រះអម្ចាស់។ អ្នកពោលថា: ដោយអញមានរទេះចម្បាំងច្រើន អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ និងដើមស្រឡៅដ៏ល្អៗ។ អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ ហើយចូលទៅដល់ព្រៃស្រោងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ នឹងដើមកកោះដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ អាល់គីតាប អ្នកបានប្រើពួកបម្រើរបស់អ្នក ឲ្យមកជេរអុលឡោះ។ អ្នកពោលថា: ដោយអញមានរទេះចំបាំងច្រើន អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ និងដើមស្រឡៅដ៏ល្អៗ។ អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ ហើយចូលទៅដល់ព្រៃស្រោងផង។ |
អ្នកខ្លះទុកចិត្តលើរទេះចម្បាំង អ្នកខ្លះទុកចិត្តលើសេះ រីឯយើងវិញ យើងទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើង។
ព្រះអង្គនឹងបំផ្លាញភាពរុងរឿងនៃព្រៃឈើ និងចម្ការសម្បូរផលរបស់ទ្រង់ ព្រមទាំងព្រលឹង និងរូបកាយរបស់ទ្រង់ផង ហើយទ្រង់នឹងបានដូចជាអ្នកជំងឺដែលរីងរៃបាត់ទៅ។
មើល៍! ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារនឹងកាប់មែកឈើដោយព្រះចេស្ដាដ៏អស្ចារ្យ នោះដើមឈើមានកម្ពស់ដ៏ខ្ពស់នឹងត្រូវបានកាប់រំលំ ហើយដើមឈើខ្ពស់សន្លឹមនឹងត្រូវបានបន្ទាបចុះ។
ព្រះអង្គនឹងកាប់គុម្ពោតព្រៃចោលដោយគ្រឿងដែក នោះលីបង់នឹងដួល ដោយព្រោះព្រះអង្គដ៏ធំឧត្ដម៕
សូម្បីតែដើមស្រល់ និងដើមស៊ីដានៅលីបង់ក៏អរសប្បាយលើអ្នក ដោយនិយាយថា: ‘តាំងពីអ្នកបានដួលរលំ គ្មានអ្នកកាប់ឈើឡើងមកទាស់នឹងយើងទៀតឡើយ!’។
តើមិនមែននៅតែបន្តិចទៀតទេឬ ដែលលីបង់នឹងត្រឡប់ទៅជាចម្ការសម្បូរផល រីឯចម្ការសម្បូរផលនឹងត្រូវបានចាត់ទុកជាព្រៃឈើវិញ?
ចុះអ្នកអាចបង្វែរមុខរបស់មេទ័ពតូចមួយក្នុងពួករាជបម្រើរបស់ចៅហ្វាយយើងយ៉ាងដូចម្ដេចបាន ដោយទុកចិត្តលើអេហ្ស៊ីបដើម្បីបានរទេះចម្បាំង និងពលសេះដូច្នេះ?
ប្រហែលជាព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកបានឮពាក្យរបស់រ៉ាបសាកេ ដែលស្ដេចអាស្ស៊ីរីចៅហ្វាយរបស់គេបានចាត់ឲ្យមកដើម្បីត្មះតិះដៀលព្រះដ៏មានព្រះជន្មរស់ ហើយព្រះអង្គនឹងស្ដីបន្ទោសគេ ចំពោះពាក្យដែលព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកបានឮហើយ។ ដូច្នេះ សូមថ្វាយសេចក្ដីអធិស្ឋានសម្រាប់អ្នកដែលនៅសល់ផង’”។
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។