Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 29:17 - ព្រះគម្ពីរខ្មែរសាកល

17 តើ​មិនមែន​នៅតែបន្តិចទៀត​ទេ​ឬ ដែល​លីបង់​នឹង​ត្រឡប់ទៅ​ជា​ចម្ការសម្បូរផល រីឯ​ចម្ការសម្បូរផល​នឹង​ត្រូវបាន​ចាត់ទុក​ជា​ព្រៃឈើ​វិញ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ទេ នោះ​ព្រៃ​ល្បាណូន នឹង​ត្រឡប់​ទៅ​ជា​ចម្ការ​ដុះ‌ដាល ហើយ​ចម្ការ​ដុះ‌ដាល​នឹង​បាន​រាប់​ទុក​ដូច​ជា​ព្រៃ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បន្តិច​ទៀត ព្រៃ​ព្រឹក្សា​លើ​ភ្នំ​លីបង់ នឹង​ក្លាយ​ទៅ​ជា​ចម្ការ​ដំណាំ ហើយ​ចម្ការ​ដំណាំ​ក្លាយ​ទៅ​ជា​ព្រៃ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ទេ នោះ​ព្រៃ​ល្បាណូន នឹង​ត្រឡប់​ទៅ​ជា​ចំការ​ដុះ‌ដាល ហើយ​ចំការ​ដុះ‌ដាល​នឹង​បាន​រាប់​ទុក​ដូច​ជា​ព្រៃ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 បន្តិច​ទៀត ព្រៃ​ព្រឹក្សា​លើ​ភ្នំ​លីបង់ នឹង​ក្លាយ​ទៅ​ជា​ចម្ការ​ដំណាំ ហើយ​ចម្ការ​ដំណាំ​ក្លាយ​ទៅ​ជា​ព្រៃ​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 29:17
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទន្លេ​ទៅជា​ទីរហោស្ថាន ហើយ​ធ្វើឲ្យ​ប្រភពទឹក​ទៅជា​ដីហួតហែង


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​ទៅជា​ស្រះ​ទឹក ហើយ​ធ្វើឲ្យ​ដី​ហួតហែង​ទៅជា​ប្រភពទឹក​។


កាលណា​គេ​ឆ្លងកាត់​ជ្រលងភ្នំ​នៃ​សេចក្ដីយំសោក គេ​ធ្វើឲ្យ​វា​ទៅជា​ប្រភពទឹក ហើយ​ភ្លៀងដើមរដូវ​ក៏​គ្របដណ្ដប់​វា​ដោយ​ព្រះពរ​។


រហូតដល់​ព្រះវិញ្ញាណ​ត្រូវបាន​ចាក់បង្ហូរ​មកលើ​ពួកយើង​ពី​ស្ថានដ៏ខ្ពស់ ហើយ​ទីរហោស្ថាន​បាន​ត្រឡប់ជា​ចម្ការសម្បូរផល រីឯ​ចម្ការសម្បូរផល​នឹង​ត្រូវបាន​ចាត់ទុក​ជា​ព្រៃឈើ​វិញ​។


យើង​នឹង​ដាក់​ដើមស៊ីដា ដើមអាកាស្យា ដើមមឺថល និង​ដើម​អូលីវ​នៅ​ទីរហោស្ថាន យើង​នឹង​ដាក់​ដើមស្រល់ ដើមស្រល់ក្រហម និង​ដើមស្រល់ធំ​ជាមួយគ្នា​នៅ​វាលខ្សាច់


យើង​នឹង​ធ្វើឲ្យ​វា​ហិនហោច​។ វា​នឹង​មិន​ត្រូវបាន​លួសកាត់ ក៏​មិន​ត្រូវបាន​ជ្រួយដី​ដែរ នោះ​អញ្ចាញ និង​បន្លា​នឹង​ដុះឡើង ហើយ​យើង​នឹង​បង្គាប់​ពពក​មិនឲ្យ​បង្អុរ​ភ្លៀង​លើ​ចម្ការនោះ​ឡើយ​។


ដើមស្រល់​នឹង​ដុះឡើង​ជំនួស​គុម្ពបន្លា ដើមមឺថល​នឹង​ដុះឡើង​ជំនួស​អញ្ចាញ ការនេះ​នឹង​បាន​សម្រាប់​ជា​កេរ្តិ៍ឈ្មោះ​ដល់​ព្រះយេហូវ៉ា និង​សម្រាប់​ជា​សញ្ញាសម្គាល់​ដ៏អស់កល្ប ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ”៕


ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​កាន់កាប់​ទឹកដីនេះ​តែមួយរយៈ​ទេ នោះ​ពួក​សត្រូវ​របស់យើងខ្ញុំ​បាន​ជាន់ឈ្លី​ទីវិសុទ្ធ​របស់ព្រះអង្គ​វិញ​។


យ៉ាងណាមិញ មនុស្ស​មុនគេ​ជាច្រើន​នឹង​ត្រឡប់ជា​ក្រោយគេ រីឯ​មនុស្ស​ក្រោយគេ​នឹង​ត្រឡប់ជា​មុនគេ​វិញ​៕


ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អាណាចក្រ​របស់​ព្រះ​នឹង​ត្រូវបាន​យកចេញ​ពី​អ្នករាល់គ្នា ហើយ​ប្រទាន​ឲ្យ​ប្រជាជាតិ​មួយ​ដែល​បង្កើត​ផល​នៃ​អាណាចក្រនោះ​។


ជាការពិត នៅតែ​បន្តិចទៀត “ព្រះអង្គ​ដែល​ត្រូវ​យាង​មក នឹង​យាង​មកដល់ ព្រះអង្គ​នឹង​មិន​បង្អង់​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម