Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា៖ យើង​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចម្បាំង​របស់​យើង ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង យើង​នឹង​កាប់​អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ យើង​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចម្ការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 អ្នក​បាន​ត្មះតិះដៀល​ព្រះអម្ចាស់​តាមរយៈ​រាជបម្រើ​របស់អ្នក ដោយ​និយាយថា​: “អញ​បាន​ឡើងទៅ​កន្លែងខ្ពស់​នៃ​ភ្នំ​ទាំងឡាយ និង​តំបន់ដាច់ស្រយាល​នៃ​លីបង់ ដោយ​រទេះចម្បាំង​ដ៏ច្រើន​របស់អញ ហើយ​បាន​កាប់រំលំ​ដើមស៊ីដា​ដ៏ខ្ពស់ និង​ដើមស្រល់​ដែលល្អបំផុត​របស់វា​។ អញ​បាន​ទៅដល់​កន្លែងខ្ពស់បំផុត​របស់វា គឺដល់​ព្រៃ​សម្បូរផ្លែឈើ​របស់វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 អ្នក​បាន​ប្រើ​ពួក​បម្រើ​របស់​អ្នក ឲ្យ​មក​ជេរ​ព្រះ‌អម្ចាស់។ អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចម្បាំង​ច្រើន អញ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ អញ​នឹង​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ។ អញ​នឹង​ឡើង​ទៅ​ដល់​កំពូល​ដ៏​ខ្ពស់​ជាង​គេ ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯង​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចំបាំង​អញ ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ នឹង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចំការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ្នក​បាន​ប្រើ​ពួក​បម្រើ​របស់​អ្នក ឲ្យ​មក​ជេរ​អុលឡោះ។ អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចំបាំង​ច្រើន អញ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ អញ​នឹង​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ។ អញ​នឹង​ឡើង​ទៅ​ដល់​កំពូល​ដ៏​ខ្ពស់​ជាង​គេ ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង​ផង។

សូមមើលជំពូក ចម្លង




អេសាយ 37:24
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ខ្លះ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ទុក​ចិត្ត​នឹង​សេះ តែ​យើង​ទុក​ចិត្ត​នឹង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ។


ខ្មាំង​សត្រូវ​ពោល​ថា "អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ"។


ព្រម​ទាំង​ធ្វើ​ឲ្យ​លម្អ​នៃ​ព្រៃ និង​ចម្ការ​ដុះ‌ដាល​របស់​គេ​សាប‌សូន្យ​ទៅ ទាំង​ព្រលឹង និង​រូប​កាយ​របស់​គេ​ផង នឹង​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺ ដែល​នាំ​ឲ្យ​ខ្លួន​រីង‌រៃ​ស្លាប់​ទៅ។


ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ផ្តាច់​មែក​ឈើ ដោយ​សេចក្ដី​ស្ញែង‌ខ្លាច នោះ​ពួក​ដែល​មាន​កម្ពស់​នឹង​ត្រូវ​កាប់​រំលំ​ចុះ ហើយ​ពួក​នៅ​ទី​ខ្ពស់​នឹង​ត្រូវ​បន្ទាប​វិញ។


ព្រះ‌អង្គ​នឹង​ត្រាយ​ព្រៃ​ស្តុក​ដោយ​គ្រឿង​ដែក ហើយ​ព្រៃ​ល្បាណូន​នឹង​ត្រូវ​ដួល​ទៅ ដោយ​អំណាច​នៃ​អ្នក​មាន​អានុ‌ភាព។


អើ ទាំង​ដើម​កកោះ​ក៏​រីក‌រាយ​ចំពោះ​អ្នក និង​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង ដោយ​ពាក្យ​ថា តាំង​ពី​អ្នក​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ។


នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ទេ នោះ​ព្រៃ​ល្បាណូន នឹង​ត្រឡប់​ទៅ​ជា​ចម្ការ​ដុះ‌ដាល ហើយ​ចម្ការ​ដុះ‌ដាល​នឹង​បាន​រាប់​ទុក​ដូច​ជា​ព្រៃ​វិញ។


បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ឈ្នះ​មេ‌ទ័ព​មួយ​យ៉ាង​តូច ក្នុង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​យើង​បាន ទាំង​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ​ឲ្យ​បាន​រទេះ​ចម្បាំង និង​ទ័ព​សេះ​ទៀត?


ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ឮ​អស់​ទាំង​ពាក្យ​របស់​រ៉ាបសា‌កេ​នេះ​ទេ​ដឹង ជា​ពាក្យ​ដែល​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ព្រះ‌អង្គ​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ឮ​ហើយ ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ"»។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ដំណាក់​នៃ​ស្តេច​យូដា​ថា៖ ចំពោះ​យើង អ្នក​ប្រៀប​ដូច​ជា​ស្រុក​កាឡាត និង​កំពូល​ភ្នំ​ល្បាណូន ប៉ុន្តែ យើង​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់ ទៅ​ជា​ទីរហោស្ថាន ជា​ទី​ក្រុង​ដែលគ្មាន​មនុស្ស​រស់​នៅ។


យើង​នឹង​តាំង​ពួក​បំផ្លាញ​ឲ្យ​មក​ទាស់​នឹង​អ្នក គ្រប់​គ្នា​នឹង​កាន់​គ្រឿង​អាវុធ​របស់​ខ្លួន គេ​នឹង​កាប់​រំលំ​ដើម​តា‌ត្រៅ ដែល​ជ្រើស​រើស​របស់​អ្នក ហើយ​បោះ​ទៅ​ក្នុង​ភ្លើង


ស្រុក​អេស៊ីព្ទ​ឡើង​មក​ដូច​ជា​ទឹក​ជន់ ហើយ​ទឹក​នោះ​ក៏​កម្រើក​ឡើង​ដូច​ជា​ទន្លេ គេ​អួត​ថា៖ យើង​នឹង​ក្រោក​ឡើង យើង​នឹង​គ្រប​លើ​ផែនដី យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ក្រុង និង​មនុស្ស​ដែល​អាស្រ័យ​នៅ។


«កូន​មនុស្ស​អើយ ចូរ​តម្រង់​មុខ​អ្នក​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ពោល​ទៅ​ខាង​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ចុះ


ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​យើង​បានសង់​ទុក​ជា​‌រាជ‌ស្ថាន ដោយ​អំណាច​អានុ‌ភាព​របស់​យើង ហើយ​សម្រាប់​ជា​សិរី‌ល្អ​នៃ​តេជា​‌នុភាព​របស់​យើង​ទេ​ឬ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម