ពួកសត្រូវរបស់ខ្ញុំបានត្មះតិះដៀលខ្ញុំ ដូចជាការបាក់បែកនៅក្នុងឆ្អឹងខ្ញុំ; វាល់ព្រឹកវាល់ល្ងាច ពួកគេនិយាយដាក់ខ្ញុំថា៖ “ព្រះរបស់អ្នកនៅឯណា?”។
អេសាយ 36:4 - ព្រះគម្ពីរខ្មែរសាកល រ៉ាបសាកេនិយាយនឹងពួកគេថា៖ “ចូរប្រាប់ហេសេគាថា: ស្ដេចដ៏ធំឧត្ដម គឺស្ដេចនៃអាស្ស៊ីរីមានរាជឱង្ការដូច្នេះថា: ‘ទំនុកចិត្តដែលអ្នកទុកចិត្តនេះ តើជាអ្វី? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រ៉ាបសាកេប្រាប់គេថា៖ «ចូរទៅប្រាប់ហេសេគាឥឡូវ ថាស្តេចដ៏ជាធំ គឺស្តេចស្រុកអាសស៊ើរ ទ្រង់មានរាជឱង្ការដូច្នេះ តើអ្នកទីពឹងទុកចិត្តដល់អ្នកណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេទ័ពរបស់ព្រះចៅសានហេរីបពោលថា៖ «សូមអស់លោកទៅទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា តើព្រះករុណាមានអ្វីបានជាមានព្រះហឫទ័យអង់អាចបែបនេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រ៉ាបសាកេប្រាប់គេថា ចូរទៅប្រាប់ហេសេគាឥឡូវ ថាស្តេចដ៏ជាធំ គឺស្តេចស្រុកអាសស៊ើរ ទ្រង់មានបន្ទូលដូច្នេះ តើទីពឹងណាដែលឯងទុកចិត្តនេះ អាល់គីតាប មេទ័ពរបស់ស្តេចសានហេរីបពោលថា៖ «សូមអស់លោកទៅជម្រាបស្តេចហេសេគាដូចតទៅ: មហាក្សត្រធិរាជ គឺស្តេចរបស់ស្រុកអាស្ស៊ីរី មានប្រសាសន៍ថា តើស្តេចមានអ្វីបានជាមានចិត្តអង់អាចបែបនេះ? |
ពួកសត្រូវរបស់ខ្ញុំបានត្មះតិះដៀលខ្ញុំ ដូចជាការបាក់បែកនៅក្នុងឆ្អឹងខ្ញុំ; វាល់ព្រឹកវាល់ល្ងាច ពួកគេនិយាយដាក់ខ្ញុំថា៖ “ព្រះរបស់អ្នកនៅឯណា?”។
ទាំងយប់ទាំងថ្ងៃ ទឹកភ្នែករបស់ខ្ញុំបានជាអាហារដល់ខ្ញុំ វាល់ព្រឹកវាល់ល្ងាច ពួកគេនិយាយដាក់ខ្ញុំថា៖ “ព្រះរបស់អ្នកនៅឯណា?”។
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
អ្នកទាំងនោះជាអ្នករអ៊ូរទាំ និងជាអ្នកចាប់កំហុសគេ ដែលដើរតាមតណ្ហារបស់ខ្លួន។ មាត់របស់ពួកគេនិយាយពាក្យអួតអាង ទាំងបញ្ចើចបញ្ចើគេដើម្បីបានផលប្រយោជន៍។