ហើយសួរបាវបម្រើនោះថា៖ “តើបុរសដែលកំពុងដើរនៅទីវាលមកជួបយើងនោះជានរណា?”។ បាវបម្រើក៏ឆ្លើយថា៖ “គាត់ជាចៅហ្វាយរបស់ខ្ញុំ”។ នាងក៏យកស្បៃមក គ្របបាំងខ្លួននាង។
អេសាយ 3:23 - ព្រះគម្ពីរខ្មែរសាកល កញ្ចក់ សម្លៀកបំពាក់ផាឌិប ឈ្នួត និងស្បៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កញ្ចក់ អាវសារូ មួក និងក្រមារបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កញ្ចក់ ក្រណាត់ស្ដើង ឈ្នួតក្បាល និងស្បៃរុំខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កញ្ចក់ អាវសារូ មួក នឹងក្រមារបស់គេចេញ អាល់គីតាប កញ្ចក់ ក្រណាត់ស្ដើង ឆ្នួតក្បាល និងស្បៃរុំខ្លួន។ |
ហើយសួរបាវបម្រើនោះថា៖ “តើបុរសដែលកំពុងដើរនៅទីវាលមកជួបយើងនោះជានរណា?”។ បាវបម្រើក៏ឆ្លើយថា៖ “គាត់ជាចៅហ្វាយរបស់ខ្ញុំ”។ នាងក៏យកស្បៃមក គ្របបាំងខ្លួននាង។
ពេលនោះ ផារ៉ោនដោះព្រះទម្រង់ចេញពីព្រះហស្តរបស់ទ្រង់ មកបំពាក់ដៃយ៉ូសែប ហើយស្លៀកពាក់សម្លៀកបំពាក់ក្រណាត់ផាឌិបដ៏ប្រណិតឲ្យគាត់ ព្រមទាំងបំពាក់ខ្សែកមាសនៅនឹងករបស់គាត់ផង
ពេលនោះ មានក្លិនស្អុយជំនួសក្លិនក្រអូប ខ្សែពួរជំនួសខ្សែក្រវាត់ ភាពតម្ពែកជំនួសសក់តែងស្អាត សំពត់ធ្មៃជំនួសសម្លៀកបំពាក់ដ៏ល្អប្រណិត ស្នាមដៅជំនួសសម្រស់។
ចូរយកត្បាល់កិន ហើយកិនម្សៅទៅ! ចូរដោះស្បៃរបស់អ្នកចេញ ចូរសម្រាតសំពត់ បញ្ចេញភ្លៅ ហើយលុយកាត់ទន្លេចុះ។
ពេលនោះ ខ្ញុំនិយាយថា៖ “សូមបំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ផង”។ ដូច្នេះ គេក៏បំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ ព្រមទាំងស្លៀកពាក់ឲ្យគាត់ដោយសម្លៀកបំពាក់ ខណៈដែលទូតសួគ៌របស់ព្រះយេហូវ៉ាឈរនៅទីនោះ។
“មានសេដ្ឋីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ស្វាយ និងក្រណាត់ផាឌិបដ៏ប្រណិត ហើយជប់លៀងយ៉ាងហ៊ឹកហ៊ាក់ជារៀងរាល់ថ្ងៃ
កងទ័ពនៅលើមេឃតាមព្រះអង្គដោយជិះសេះស ទាំងស្លៀកពាក់ក្រណាត់ផាឌិបដ៏ប្រណិតពណ៌ស និងបរិសុទ្ធ។
នាងត្រូវបានប្រទានឲ្យស្លៀកពាក់ក្រណាត់ផាឌិបដ៏ប្រណិតបរិសុទ្ធដែលភ្លឺចិញ្ចាច”។ ជាការពិត ក្រណាត់ផាឌិបដ៏ប្រណិតនោះ គឺអំពើសុចរិតរបស់វិសុទ្ធជន។