Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 3:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 កញ្ចក់ ក្រណាត់​ស្ដើង ឈ្នួត​ក្បាល និង​ស្បៃ​រុំ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 កញ្ចក់ សម្លៀកបំពាក់ផាឌិប ឈ្នួត និង​ស្បៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 កញ្ចក់ អាវ​សារូ មួក និង​ក្រមា​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 កញ្ចក់ អាវ​សារូ មួក នឹង​ក្រមា​របស់​គេ​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 កញ្ចក់ ក្រណាត់​ស្ដើង ឆ្នួត​ក្បាល និង​ស្បៃ​រុំ​ខ្លួន។

សូមមើលជំពូក ចម្លង




អេសាយ 3:23
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សួរ​អ្នក​បម្រើ​ថា៖ «អ្នក​ដែល​ឈរ​នៅ​តាម​វាល ហើយ​កំពុង​តែ​ដើរ​មក​រក​យើង​នោះ​ជា​នរណា?»


ពេល​នោះ ព្រះចៅ​ផារ៉ោន​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ព្រះអង្គ ពាក់​ឲ្យ​លោក​យ៉ូសែប ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​លោក និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​លោក​ថែម​ទៀត​ផង


ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​ធំ​ធ្វើ​ពី​ក្រណាត់​ព្រែ ហើយ​ក្រុម​លេវី​ដែល​សែង​ហិប ក្រុម​ចម្រៀង និង​លោក​កេណា‌នា​ជា​មេ​ដឹក​នាំ​ក្រុម​សែង ក៏​ស្លៀក​ពាក់​ដូច្នោះ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។


លោក​ធ្វើ​អាង​អំពី​លង្ហិន និង​កំណល់​អាង​នោះ​ពី​លង្ហិន ដោយ​ប្រើ​កញ្ចក់​របស់​ក្រុម​ស្ត្រី​ដែល​ជួប‌ជុំ​គ្នា នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។


ពួក​អ្នក​យាម‌ល្បាត​ទីក្រុង​ជួប​ខ្ញុំ ពួក​គេ​វាយ​ខ្ញុំ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​របួស ពួក​អ្នក​យាម​កំពែង​ក្រុង​យក​ស្បៃ​រុំ​ខ្លួន ចេញ​ពី​ខ្ញុំ។


សម្លៀក‌បំពាក់​ដ៏​មាន​តម្លៃ អាវ​វែង អាវ​ធំ កាបូប


ពេល​នោះ ក្លិន​អសោច​នឹង​ជំនួស​ក្លិន​ទឹក​អប់ ច្រវាក់​នឹង​ជំនួស​ខ្សែ​ក្រវាត់ ក្បាល​ត្រងោល​នឹង​ជំនួស​សក់​ក្រង​យ៉ាង​ស្អាត សម្លៀក‌បំពាក់​កណ្ដាច់‌កណ្ដាច​នឹង​ជំនួស សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត សញ្ញា​ដែល​គេ​ដៅ​ជា​ទាសករ នឹង​ជំនួស​សម្ផស្ស​ដ៏​ស្អាត។


ចូរ​យក​ត្បាល់​ពីរ​មក​កិន​ម្សៅ ចូរ​យក​ស្បៃ​ចេញ​ពី​មុខ ចូរ​លាត់​សំពត់​ឡើង ដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ!


យើង​បាន​ឲ្យ​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ប៉ាក់​មក​នាង យើង​យក​ស្បែក​ជើង​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​នាង ហើយ​ក៏​យក​ស្បៃ​ដ៏​ល្អ​ប្រណីត និង​អាវ​ធំ​ធ្វើ​ពី​សូត្រ​មក​ពាក់​ឲ្យ​នាង​ដែរ។


បន្ទាប់​មក ទេវតា​ពោល​ថា៖ «ចូរ​យក​ឈ្នួត​ស្អាត​មក​បំពាក់​ជូន​លោក!»។ គេ​ក៏​យក​ឈ្នួត​ស្អាត និង​សម្លៀក‌បំពាក់ មក​ពាក់​ជូន​លោក។ ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​ក្បែរ​នោះ។


«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀក‌បំពាក់​ល្អៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃៗ។ គាត់​រស់​នៅ​ដោយ​សប្បាយ មាន​ម្ហូប​អាហារ​ឆ្ងាញ់ៗ​បរិបូណ៌​រាល់​ថ្ងៃ។


កង‌ទ័ព​នៅ​ស្ថាន​សួគ៌​នាំ​គ្នា​ជិះ​សេះ​ស​មក​តាម​ព្រះអង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស‌ឯក​ពណ៌​ស និង​បរិសុទ្ធ*។


ព្រះអង្គ​ប្រទាន​ឲ្យ​នាង​ស្លៀក​ពាក់​រុងរឿង ភ្លឺ​ចិញ្ចែង‌ចិញ្ចាច និង​បរិសុទ្ធ។ សម្លៀក‌បំពាក់​ដ៏​រុងរឿង​នោះ​គឺ​ជា​អំពើ​សុចរិត​ផ្សេងៗ ដែល​ប្រជា‌ជន​ដ៏វិសុទ្ធ​បាន​ប្រព្រឹត្ត»។


លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដោះ​អាវ​ធំ​របស់​នាង កាន់​ឲ្យ​ជាប់»។ នាង​ក៏​ដោះ​អាវ ហើយ​លោក​ចាក់​ស្រូវ​មួយ​តៅ​ឲ្យ​នាង ព្រម​ទាំង​ជួយ​លើក​ដាក់​ឲ្យ​នាង​ទូល​ទៀត​ផង។ នាង​ក៏​ទូល​ស្រូវ​នោះ​ចូល​ទៅ​ក្នុង​ភូមិ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម