គាត់ និងពួកបាវបម្រើរបស់គាត់បានបែងចែកគ្នា ទាស់នឹងពួកគេទាំងយប់ ហើយវាយពួកគេ ក៏ដេញតាមពួកគេរហូតដល់ហូបាដែលនៅខាងជើងដាម៉ាស់។
អេសាយ 17:1 - ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយស្ដីអំពីដាម៉ាស់: “មើល៍! ដាម៉ាស់នឹងត្រូវបានដកចេញពីភាពជាទីក្រុង គឺត្រឡប់ជាគំនរបាក់បែកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសេចក្ដីទំនាយយ៉ាងធ្ងន់ពីក្រុងដាម៉ាស។ មើល៍ គេដកក្រុងដាម៉ាសចេញពីដំណែងជាទីក្រុងទៅ ហើយនឹងត្រូវត្រឡប់ជាគំនរបំណែកទទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាសស្ដីអំពីក្រុងដាម៉ាស: ថ្ងៃមួយ ដាម៉ាសនឹងលែងជាទីក្រុង ទៀតហើយ គឺក្លាយទៅគំនរបាក់បែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះសេចក្ដីទំនាយយ៉ាងធ្ងន់ពីក្រុងដាម៉ាស។ មើល គេដកក្រុងដាម៉ាសចេញពីដំណែងជាទីក្រុងទៅ ហើយនឹងត្រូវត្រឡប់ជាគំនរបំណែកទទេ អាល់គីតាប សេចក្ដីប្រកាសស្តីអំពីក្រុងដាម៉ាស: ថ្ងៃមួយ ដាម៉ាសនឹងលែងជាទីក្រុង ទៀតហើយ គឺក្លាយទៅគំនរបាក់បែក។ |
គាត់ និងពួកបាវបម្រើរបស់គាត់បានបែងចែកគ្នា ទាស់នឹងពួកគេទាំងយប់ ហើយវាយពួកគេ ក៏ដេញតាមពួកគេរហូតដល់ហូបាដែលនៅខាងជើងដាម៉ាស់។
ប៉ុន្តែអាប់រ៉ាមទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងប្រទានដល់ទូលបង្គំធ្វើអី បើទូលបង្គំនៅតែគ្មានកូន ហើយអ្នកទទួលផ្ទះទូលបង្គំជាមរតក គឺអេលាស៊ើរអ្នកដាម៉ាស់វិញ?”។
តើកាលនេ មិនដូចកើកេមីសទេឬ? តើហាម៉ាថ មិនដូចអើផាឌទេឬ? តើសាម៉ារី មិនដូចដាម៉ាស់ទេឬ?
នេះជាទំនាយស្ដីអំពីម៉ូអាប់: ដោយព្រោះអើរនៃម៉ូអាប់ត្រូវបានបំផ្លាញក្នុងមួយយប់ ម៉ូអាប់វិនាសហើយ! ដោយព្រោះគារនៃម៉ូអាប់ត្រូវបានបំផ្លាញក្នុងមួយយប់ ម៉ូអាប់វិនាសហើយ!
នេះជាទំនាយស្ដីអំពីអេហ្ស៊ីប: មើល៍! ព្រះយេហូវ៉ានឹងគង់លើពពកដ៏លឿន យាងមកអេហ្ស៊ីប។ បណ្ដារូបបដិមាករឥតប្រយោជន៍របស់អេហ្ស៊ីបនឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តរបស់ជនជាតិអេហ្ស៊ីបនឹងរលាយនៅក្នុងខ្លួនគេ។
ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ក៏ធ្វើឲ្យទីក្រុងដ៏រឹងមាំទៅជាទីបាក់បែក; បន្ទាយរបស់សាសន៍ដទៃលែងជាទីក្រុងទៀត វានឹងមិនត្រូវបានសង់ឡើងវិញឡើយ គឺជារៀងរហូត។
តើអ្នកមិនបានឮទេឬ? យើងបានកំណត់ការនេះតាំងពីយូរមកហើយ យើងបានគ្រោងទុកតាំងពីបុរាណហើយ។ ឥឡូវនេះ យើងធ្វើឲ្យការនេះបានសម្រេច គឺឲ្យអ្នកបំផ្លាញទីក្រុងដ៏រឹងមាំឲ្យបាក់បែកជាគំនរថ្ម។
ដ្បិតមុនដែលកូនប្រុសនោះចេះបដិសេធការអាក្រក់ ហើយជ្រើសរើសការល្អ ទឹកដីរបស់ស្ដេចពីរអង្គដែលអ្នកភ័យខ្លាចនោះ នឹងត្រូវបានបោះបង់ចោល។
ដ្បិតក្បាលរបស់អើរ៉ាម គឺដាម៉ាស់ ហើយក្បាលរបស់ដាម៉ាស់ គឺរេស៊ីន។ ក្នុងពេលហុកសិបប្រាំឆ្នាំ អេប្រាអិមនឹងត្រូវបានកម្ចាត់កម្ចាយ លែងជាប្រជាជនមួយហើយ។
ដ្បិតមុនក្មេងនេះចេះហៅថា ‘ឪពុក’ ឬ ‘ម្ដាយ’ ទ្រព្យសម្បត្តិរបស់ដាម៉ាស់ និងជ័យភណ្ឌរបស់សាម៉ារីនឹងត្រូវគេយកទៅនៅចំពោះស្ដេចអាស្ស៊ីរី”។
នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងដែនដីហាត្រាក ហើយដាម៉ាស់ជាទីសម្រាកនៃព្រះបន្ទូលនោះ ——ដ្បិតភ្នែករបស់មនុស្សលោក និងអស់ទាំងកុលសម្ព័ន្ធនៃអ៊ីស្រាអែល ឆ្ពោះទៅព្រះយេហូវ៉ា——
ហើយសុំពីលោកនូវលិខិតទៅកាន់សាលាប្រជុំនានានៅដាម៉ាស់ ដើម្បីបើគាត់រកឃើញអ្នកណានៅខាងមាគ៌ានោះ គាត់នឹងចងទាំងប្រុសទាំងស្រី យកមកយេរូសាឡិម។