សូមឲ្យពូជពង្សរបស់គេត្រូវបានកាត់ចេញ ទាំងឲ្យឈ្មោះរបស់គេត្រូវបានលុបចេញពីជំនាន់ក្រោយដែរ។
អេសាយ 14:20 - ព្រះគម្ពីរខ្មែរសាកល អ្នកនឹងចូលរួមជាមួយពួកគេនៅក្នុងការបញ្ចុះសព មិនបានទេ ពីព្រោះអ្នកបានបំផ្លាញទឹកដីរបស់អ្នក ហើយសម្លាប់ប្រជាជនរបស់អ្នកផង។ ពូជពង្សរបស់មនុស្សធ្វើអាក្រក់ នឹងមិនត្រូវបានចេញឈ្មោះជារៀងរហូត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងមិនបានមូលទៅជាមួយគេនៅក្នុងផ្នូរទេ ពីព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក ហើយបានសម្លាប់ប្រជាជនរបស់អ្នកផង ឯពូជនៃមនុស្សអាក្រក់ នឹងគ្មានអ្នកណា ចេញឈ្មោះគេនៅអស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកពុំបានសម្រាកនៅក្នុងផ្នូរ ជាមួយស្ដេចឯទៀតៗទេ ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក និងសម្លាប់ប្រជារាស្ត្ររបស់អ្នក។ ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ ពូជដ៏កំណាចរបស់អ្នកទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងមិនបានមូលទៅជាមួយនឹងគេនៅក្នុងផ្នូរទេ ពីព្រោះឯងបានបំផ្លាញស្រុករបស់ឯង ហើយបានសំឡាប់ប្រជាជនរបស់ឯងផង ឯពូជនៃមនុស្សអាក្រក់ នឹងឥតមានអ្នកណាចេញឈ្មោះគេនៅអស់កល្បជានិច្ច។ អាល់គីតាប អ្នកពុំបានសម្រាកនៅក្នុងផ្នូរជាមួយស្ដេចឯទៀតៗទេ ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក និងសម្លាប់ប្រជារាស្ត្ររបស់អ្នក។ ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ ពូជដ៏កំណាចរបស់អ្នកទៀតហើយ។ |
សូមឲ្យពូជពង្សរបស់គេត្រូវបានកាត់ចេញ ទាំងឲ្យឈ្មោះរបស់គេត្រូវបានលុបចេញពីជំនាន់ក្រោយដែរ។
ព្រះករុណានឹងបំផ្លាញកូនចៅរបស់ពួកគេពីផែនដី គឺបំផ្លាញពូជពង្សរបស់ពួកគេពីចំណោមមនុស្សលោក។
ដ្បិតព្រះយេហូវ៉ាទ្រង់ស្រឡាញ់សេចក្ដីយុត្តិធម៌ ហើយព្រះអង្គមិនបោះបង់ចោលវិសុទ្ធជនរបស់ព្រះអង្គឡើយ; ពួកគេត្រូវបានថែរក្សាជារៀងរហូត រីឯពូជពង្សរបស់មនុស្សអាក្រក់នឹងត្រូវបានកាត់ចេញ។
ប្រសិនបើមានមនុស្សម្នាក់បង្កើតកូនមួយរយនាក់ ហើយរស់នៅច្រើនឆ្នាំ រហូតដល់ថ្ងៃអាយុរបស់គាត់មានច្រើន ប៉ុន្តែចិត្តគាត់មិនស្កប់ស្កល់នឹងភាពមានពរ ហើយគ្មានអ្នកណាបញ្ចុះសពគាត់ នោះខ្ញុំសូមនិយាយថា៖ “កូនរលូតប្រសើរជាងអ្នកនោះទៅទៀត!”។
វេទនាហើយ! ប្រជាជាតិដែលពេញដោយបាប ប្រជាជនដែលមានសេចក្ដីទុច្ចរិតធ្ងន់ធ្ងរ ជាពូជពង្សដែលធ្វើអាក្រក់ ជាកូនចៅដែលខូចអាក្រក់! ពួកគេបានបោះបង់ចោលព្រះយេហូវ៉ា ពួកគេបានមើលងាយអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពួកគេបានបែរខ្នងដាក់ព្រះអង្គ។
យ៉ាងណាមិញ ព្រះអង្គក៏មានប្រាជ្ញាដែរ ព្រះអង្គនឹងនាំមហន្តរាយមក ក៏មិនដកព្រះបន្ទូលរបស់អង្គទ្រង់វិញឡើយ គឺព្រះអង្គនឹងក្រោកឡើងទាស់នឹងវង្សត្រកូលរបស់អ្នកដែលធ្វើអាក្រក់ ហើយទាស់នឹងអ្នកជួយរបស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងមិនអរសប្បាយចំពោះមនុស្សកំលោះរបស់ពួកគេឡើយ ក៏មិនអាណិតមេត្តាកូនកំព្រារបស់ពួកគេ និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ពីព្រោះពួកគេទាំងអស់គ្នាមិនគោរពព្រះ ហើយជាមនុស្សធ្វើអាក្រក់ គ្រប់ទាំងមាត់ក៏និយាយសេចក្ដីឆោតល្ងង់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។