ការដែលសិស្សបានដូចគ្រូ ហើយបាវបម្រើបានដូចចៅហ្វាយរបស់ខ្លួន នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា ‘បេលសេប៊ូល’ ទៅហើយ ចុះអ្នកផ្ទះនោះវិញ តើគេនឹងហៅលើសជាងអម្បាលម៉ានទៅទៀត!
អេភេសូរ 2:19 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ អ្នករាល់គ្នាមិនមែនជាជនបរទេស ឬជាជនរស់នៅបណ្ដោះអាសន្នទៀតទេ គឺជាជនរួមជាតិជាមួយវិសុទ្ធជន និងជាក្រុមគ្រួសាររបស់ព្រះវិញ Khmer Christian Bible ហេតុនេះអ្នករាល់គ្នាលែងជាអ្នកក្រៅ ឬជាជនបរទេសទៀតហើយ ផ្ទុយទៅវិញ អ្នករាល់គ្នាជាជនរួមជាតិរបស់ពួកបរិសុទ្ធ ព្រមទាំងជាអ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកក្រៅទៀតទេ គឺជាជនរួមជាតិតែមួយជាមួយពួកបរិសុទ្ធ និងជាសមាជិកគ្រួសាររបស់ព្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធ* និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ អាល់គីតាប ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏បរិសុទ្ធ និងជាក្រុមគ្រួសាររបស់អុលឡោះ។ |
ការដែលសិស្សបានដូចគ្រូ ហើយបាវបម្រើបានដូចចៅហ្វាយរបស់ខ្លួន នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា ‘បេលសេប៊ូល’ ទៅហើយ ចុះអ្នកផ្ទះនោះវិញ តើគេនឹងហៅលើសជាងអម្បាលម៉ានទៅទៀត!
ដោយហេតុនេះ នៅពេលមានឱកាស យើងត្រូវធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារនៃជំនឿ។
កាលណោះ អ្នករាល់គ្នាគ្មានព្រះគ្រីស្ទទេ គឺត្រូវបានបំបែកចេញពីប្រជាជាតិអ៊ីស្រាអែល ហើយជាជនបរទេសខាងឯសម្ពន្ធមេត្រីនៃសេចក្ដីសន្យា; នៅក្នុងពិភពលោកនេះ អ្នករាល់គ្នាគ្មានសេចក្ដីសង្ឃឹម ហើយក៏ប្រាសចាកពីព្រះផង។
អាថ៌កំបាំងនេះគឺ សាសន៍ដទៃនឹងបានជាអ្នករួមទទួលមរតក ជាអ្នករួមក្នុងរូបកាយតែមួយ និងជាអ្នករួមចំណែកក្នុងសេចក្ដីសន្យាក្នុងព្រះគ្រីស្ទយេស៊ូវ តាមរយៈដំណឹងល្អ។
រីឯយើងវិញ សញ្ជាតិរបស់យើងនៅស្ថានសួគ៌ ហើយយើងកំពុងទន្ទឹងរង់ចាំព្រះសង្គ្រោះពីទីនោះដែរ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
អ្នកទាំងនេះសុទ្ធតែស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗដែលត្រូវបានសន្យានោះទេ ប៉ុន្តែពួកគេបានឃើញ ហើយបានអបអរទទួលការទាំងនោះពីចម្ងាយ ព្រមទាំងសារភាពថា ខ្លួនឯងជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដីនេះ។
ដ្បិតនៅទីនេះ យើងគ្មានទីក្រុងដែលនៅគង់វង្សទេ ប៉ុន្តែយើងកំពុងតែខំស្វែងរកទីក្រុងដែលរៀបនឹងមក។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដែលជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ន ឲ្យចៀសវាងពីតណ្ហាខាងសាច់ឈាមដែលតែងតែតយុទ្ធនឹងព្រលឹងរបស់អ្នករាល់គ្នា។
មើល៍! ព្រះបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងត្រូវបានហៅថា “កូនរបស់ព្រះ” ហើយយើងពិតជាកូនរបស់ព្រះមែន។ នេះជាហេតុដែលពិភពលោកមិនស្គាល់យើង គឺពីព្រោះពិភពលោកមិនស្គាល់ព្រះបិតា។