ហេព្រើរ 7:1 - ព្រះគម្ពីរខ្មែរសាកល ម៉ិលគីស្សាដែកនេះ ជាស្ដេចនៃសាឡិម ជាបូជាចារ្យរបស់ព្រះដ៏ខ្ពស់បំផុត ទ្រង់បានទទួលអ័ប្រាហាំដែលកំពុងធ្វើដំណើរត្រឡប់មកពីវាយកម្ទេចពួកស្ដេចនានា ហើយឲ្យពរលោក Khmer Christian Bible ដ្បិតលោកម៉ិលគីស្សាដែកនេះជាស្ដេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត គាត់បានជួបលោកអ័ប្រាហាំដែលបានវិលត្រលប់មកពីវាយកម្ទេចស្ដេចនានា ហើយគាត់បានឲ្យពរដល់លោកអ័ប្រាហាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ិលគីស្សាដែក ជាស្តេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត បានជួបលោកអ័ប្រាហាំ ក្រោយពីបានបំផ្លាញពួកស្តេចនានា ហើយក៏បានជូនពរលោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទម៉ិលគីស្សាដែកនេះ ជាព្រះមហាក្សត្រនៅក្រុងសាឡឹម និងជាបូជាចារ្យ*របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ស្ដេចបានទៅជួបលោកអប្រាហាំ ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយស្ដេចជូនពរលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯលោកម៉ិលគីស្សាដែក ស្តេចក្រុងសាឡិម ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតនេះ ដែលបានទៅជួបនឹងលោកអ័ប្រាហាំ ក្នុងកាលដែលត្រឡប់ពីវាយបំផ្លាញពួកស្តេចវិញ ក៏បានប្រទានពរដល់លោក អាល់គីតាប ស្តេចម៉ិលគីស្សាដែកនេះ ជាស្តេចនៅក្រុងសាឡឹម និងជាអ៊ីមុាំសម្រាប់បម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។ ស្តេចនេះបានទៅជួបអ៊ីព្រហ៊ីម ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយស្តេចជូនពរគាត់។ |
ពួកគាត់ក៏នឹកឃើញថាព្រះជាថ្មដារបស់ពួកគាត់ ហើយនឹកឃើញថាព្រះដ៏ខ្ពស់បំផុតជាព្រះប្រោសលោះរបស់ពួកគាត់។
យ៉ាងណាមិញ ពួកគាត់បានល្បងល ហើយបះបោរនឹងព្រះដ៏ខ្ពស់បំផុត ក៏មិនបានរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
ជាការគាប់ចិត្តដល់យើង ដែលបង្ហាញទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានធ្វើដល់យើង។
ព្រះរាជាអើយ ព្រះដ៏ខ្ពស់បំផុតបានប្រទានរាជ្យ អានុភាព សិរីរុងរឿង និងភាពឧត្ដុង្គឧត្ដម ដល់នេប៊ូក្នេសាព្រះបិតារបស់ព្រះករុណា។
ទ្រង់ត្រូវបានបណ្ដេញចេញពីមនុស្សលោក ហើយចិត្តរបស់ទ្រង់ត្រូវបានធ្វើឲ្យបានដូចជាសត្វព្រៃវិញ លំនៅរបស់ទ្រង់នៅជាមួយលាព្រៃ ហើយគេឲ្យទ្រង់សោយស្មៅដូចគោ រូបកាយរបស់ទ្រង់ត្រូវទទឹកដោយសន្សើមពីមេឃ រហូតទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយព្រះអង្គតាំងអ្នកណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យលើអាណាចក្រនោះ។
ទាំងស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គដោយអាងព្រះ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។
នាងដើរតាមប៉ូល និងយើង ទាំងស្រែកថា៖ “អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសមាគ៌ានៃសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា!”។
ជាកន្លែងដែលព្រះយេស៊ូវជាអ្នកនាំមុខបានយាងចូលទៅជំនួសយើង ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែកដោយបានត្រឡប់ជាមហាបូជាចារ្យជារៀងរហូត៕
នោះអ័ប្រាហាំក៏យកមួយភាគដប់ ពីរបស់ទាំងអស់ដែលលោកវាយយកបាន ថ្វាយម៉ិលគីស្សាដែកដែរ។ ឈ្មោះ “ម៉ិលគីស្សាដែក” ទីមួយមានអត្ថន័យប្រែថា “ស្ដេចនៃសេចក្ដីសុចរិតយុត្តិធម៌” ទីពីរគឺ “ស្ដេចនៃសាឡិម” ដែរ ដែលមានន័យថា “ស្ដេចនៃសន្តិភាព”។
ទ្រង់គ្មានឪពុក គ្មានម្ដាយ គ្មានវង្សត្រកូល ក៏គ្មានថ្ងៃចាប់កំណើត ឬថ្ងៃចុងបញ្ចប់នៃជីវិតដែរ ទ្រង់ដូចជាព្រះបុត្រារបស់ព្រះ គឺនៅបន្តជាបូជាចារ្យជារៀងរហូត។
យ៉ាងណាមិញ ទ្រង់នេះដែលមិនជាប់សាច់ឈាមជាមួយកូនចៅរបស់លេវី បានទទួលតង្វាយមួយភាគដប់ ពីអ័ប្រាហាំ ព្រមទាំងបានឲ្យពរលោកដែលមានសេចក្ដីសន្យា។