ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 12:6 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះអម្ចាស់​ប្រៀនប្រដៅ​អ្នកដែល​ព្រះអង្គ​ស្រឡាញ់ ព្រះអង្គ​វាយប្រដៅ​អស់ទាំង​កូន​ដែល​ព្រះអង្គ​ទទួលយក”។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ព្រះអម្ចាស់​វាយ​ប្រដៅ​អស់​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់​ ហើយ​វាយ​កូន​ទាំង​អស់​ដែល​ព្រះអង្គ​ទទួល»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌អម្ចាស់​ប្រៀន​ប្រដៅ​អ្នក​ណា​ដែល​ព្រះ‌អង្គ​ស្រឡាញ់ ហើយ​ក៏​វាយផ្ចាល​អស់​ទាំង​កូន​ដែល​ព្រះ‌អង្គ​ទទួល» ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះ‌អម្ចាស់​ប្រដៅ អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ហើយ​វាយ​អ្នក​ដែល​ព្រះអង្គ​ទទួល​ជា​កូន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ផ្ចាញ់‌ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ ហើយ​ទ្រង់​វាយ​ប្រដៅ​ដល់​អស់​ទាំង​កូន​ដែល​ទ្រង់​ទទួល»

សូមមើលជំពូក

អាល់គីតាប

ដ្បិត​អុលឡោះ‌ជាអម្ចាស់​ប្រដៅ អ្នក​ដែល​ទ្រង់​ស្រឡាញ់ ហើយ​វាយ​អ្នក​ដែល​ទ្រង់​ទទួល​ជា​កូន»។

សូមមើលជំពូក



ហេព្រើរ 12:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺជាការល្អ​សម្រាប់​ទូលបង្គំ ដែល​ទូលបង្គំ​រងទុក្ខ​ដូច្នេះ ដ្បិត​ទូលបង្គំ​រៀនចេះ​បទបញ្ញត្តិ​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ដឹង​ថា​ច្បាប់​របស់ព្រះអង្គ​សុចរិត ក៏​ដឹង​ថា​ព្រះអង្គ​បាន​ធ្វើទុក្ខ​ទូលបង្គំ​ដោយ​សេចក្ដីស្មោះត្រង់​!


ព្រះយេហូវ៉ា​អើយ មានពរ​ហើយ មនុស្ស​ដែល​ព្រះអង្គ​ប្រៀនប្រដៅ និង​បង្រៀន​តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ


អ្នកដែល​សំចៃទុក​រំពាត់ គឺ​ស្អប់​កូន​របស់ខ្លួន រីឯ​អ្នកដែល​ស្រឡាញ់​កូន ព្យាយាម​ផ្ដល់​ការប្រៀនប្រដៅ​ដល់​កូន​។


កូន​របស់ខ្ញុំ​អើយ កុំ​មើលងាយ​ការប្រៀនប្រដៅ​របស់​ព្រះយេហូវ៉ា​ឡើយ ហើយក៏​កុំ​ជិនឆ្អន់​នឹង​ការស្ដីប្រដៅ​របស់ព្រះអង្គ​ដែរ​!


ដ្បិត​ព្រះយេហូវ៉ា​ស្ដីបន្ទោស​អ្នកដែល​ព្រះអង្គ​ស្រឡាញ់ គឺ​ដូចជា​ឪពុក​ធ្វើ​ចំពោះ​កូន​ដែល​ខ្លួន​ពេញចិត្ត​។


ដូច្នេះ សេចក្ដីទុច្ចរិត​របស់​យ៉ាកុប​នឹង​ត្រូវបាន​លុបលាង​ដោយ​ការនេះ ហើយ​ការនេះ​ជា​ផល​ពេញលេញ​ពី​ការ​ដក​បាប​របស់ពួកគេ​ចេញ គឺ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អស់ទាំង​ថ្ម​នៃ​អាសនា​បាន​ដូចជា​ដីស​ដែល​ខ្ទេចខ្ទី ក៏​ធ្វើឲ្យ​រូប​ព្រះម៉ែអាសេរ៉ា និង​អាសនាគ្រឿងក្រអូប​នៅឈរ​មិនបាន​។


មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។


មើល៍! យើង​ហៅ​អ្នក​ដែល​ស៊ូទ្រាំ​ថាជាអ្នកមានព្រះពរ​! អ្នករាល់គ្នា​បាន​ឮ​អំពី​ការស៊ូទ្រាំ​របស់​យ៉ូប ហើយ​បាន​ឃើញ​ចុងបញ្ចប់​របស់លោក​ដែល​ព្រះអម្ចាស់​ប្រទានឲ្យ គឺ​ព្រះអម្ចាស់​មានព្រះហឫទ័យអាណិតអាសូរ និង​មេត្តាករុណា​។


យើង​ស្ដីបន្ទោស ហើយ​ប្រៀនប្រដៅ​អ្នកណាដែល​យើង​ស្រឡាញ់​។ ដូច្នេះ ចូរ​មានចិត្តឆេះឆួល ហើយ​កែប្រែចិត្ត​ចុះ។