Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 3:12 - ព្រះគម្ពីរខ្មែរសាកល

12 ដ្បិត​ព្រះយេហូវ៉ា​ស្ដីបន្ទោស​អ្នកដែល​ព្រះអង្គ​ស្រឡាញ់ គឺ​ដូចជា​ឪពុក​ធ្វើ​ចំពោះ​កូន​ដែល​ខ្លួន​ពេញចិត្ត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ ព្រះ‌អង្គ​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដ្បិត​ព្រះ‌អម្ចាស់​តែងតែ​ប្រៀន‌ប្រដៅ​អស់​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ដ្បិតអុលឡោះ‌តាអាឡា​តែងតែ​ប្រៀន‌ប្រដៅ​អស់​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




សុភា‌សិត 3:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូចដែល​ឪពុក​អាណិតមេត្តា​កូន​យ៉ាងណា ព្រះយេហូវ៉ា​ក៏​អាណិតមេត្តា​អ្នកដែល​កោតខ្លាច​ព្រះអង្គ​យ៉ាងនោះដែរ​។


ព្រះយេហូវ៉ា​អើយ មានពរ​ហើយ មនុស្ស​ដែល​ព្រះអង្គ​ប្រៀនប្រដៅ និង​បង្រៀន​តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ


អ្នកដែល​សំចៃទុក​រំពាត់ គឺ​ស្អប់​កូន​របស់ខ្លួន រីឯ​អ្នកដែល​ស្រឡាញ់​កូន ព្យាយាម​ផ្ដល់​ការប្រៀនប្រដៅ​ដល់​កូន​។


ចូរ​ប្រៀនប្រដៅ​កូន​របស់អ្នក នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​បាន​ស្ងប់ចិត្ត ហើយ​ផ្ដល់​សេចក្ដីរីករាយ​ដល់​ព្រលឹង​របស់អ្នក​។


ដ្បិត​ព្រះអម្ចាស់​ប្រៀនប្រដៅ​អ្នកដែល​ព្រះអង្គ​ស្រឡាញ់ ព្រះអង្គ​វាយប្រដៅ​អស់ទាំង​កូន​ដែល​ព្រះអង្គ​ទទួលយក”។


យើង​ស្ដីបន្ទោស ហើយ​ប្រៀនប្រដៅ​អ្នកណាដែល​យើង​ស្រឡាញ់​។ ដូច្នេះ ចូរ​មានចិត្តឆេះឆួល ហើយ​កែប្រែចិត្ត​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម