កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាពូជពង្សដាវីឌ និងជាពូជពង្សអ័ប្រាហាំ:
ហេព្រើរ 11:31 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿ រ៉ាហាបស្ត្រីពេស្យាមិនបានវិនាសជាមួយពួកអ្នកដែលមិនព្រមជឿ ពីព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។ Khmer Christian Bible ដោយសារជំនឿ នាងរ៉ាហាបជាស្ដ្រីពេស្យាមិនបានវិនាសជាមួយពួកអ្នកដែលមិនស្ដាប់បង្គាប់ទេ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារជំនឿ នាងរ៉ាហាបជាស្ត្រីពេស្យា មិនបានវិនាសជាមួយពួកអ្នកមិនស្ដាប់បង្គាប់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារជំនឿ នាងរ៉ាហាប ជាស្ត្រីពេស្យា ពុំបានវិនាសអន្តរាយជាមួយពួកអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសារសេចក្ដីជំនឿ នោះនាងរ៉ាហាប ជាស្រីសំផឹង មិនបានវិនាសទៅ ជាមួយនឹងពួកអ្នករឹងចចេសឡើយ ពីព្រោះនាងបានទទួលពួកឈ្លបលប ដោយមេត្រីចិត្ត។ អាល់គីតាប ដោយសារជំនឿ នាងរ៉ាហាបជាស្ដ្រីពេស្យាពុំបានវិនាសអន្ដរាយជាមួយពួកអ្នកដែលប្រឆាំងនឹងអុលឡោះឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។ |
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាពូជពង្សដាវីឌ និងជាពូជពង្សអ័ប្រាហាំ:
ក្រោយពីអ្នកទាំងពីរស្នាក់នៅមួយរយៈ ពួកបងប្អូនក៏ជូនដំណើរពួកគេឲ្យទៅឯពួកអ្នកដែលបានចាត់អ្នកទាំងពីរឲ្យមក ដោយសុខសាន្ត។
តើព្រះអង្គបានស្បថនឹងនរណាថា មិនឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គ? មិនមែនជាអ្នកដែលមិនព្រមជឿទេឬ?
ដូចគ្នាដែរ រ៉ាហាបស្ត្រីពេស្យាក៏ត្រូវបានរាប់ជាសុចរិតនៅពេលទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចេញទៅតាមផ្លូវផ្សេងទៀត តើមិនមែនដោយសារតែការប្រព្រឹត្តទេឬ?
ហើយជា “ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេបានជំពប់ ពីព្រោះពួកគេមិនព្រមជឿព្រះបន្ទូល តាមដែលត្រូវបានតម្រូវទុក។
គឺបណ្ដាវិញ្ញាណដែលមិនព្រមជឿកាលពីមុន នៅសម័យណូអេ ខណៈដែលទូកធំកំពុងត្រូវបានសាងសង់ ហើយព្រះកំពុងទន្ទឹងរង់ចាំដោយការអត់ធ្មត់។ នៅក្នុងទូកនោះ មានមនុស្សតែបន្តិចទេដែលរួចជីវិតដោយឆ្លងកាត់ទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។