Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:33 - ព្រះគម្ពីរខ្មែរសាកល

33 ក្រោយពី​អ្នកទាំងពីរ​ស្នាក់នៅ​មួយរយៈ ពួក​បងប្អូន​ក៏​ជូនដំណើរ​ពួកគេ​ឲ្យទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​អ្នកទាំងពីរ​ឲ្យមក ដោយ​សុខសាន្ត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 បន្ទាប់ពី​ពួកគេ​ស្នាក់នៅ​បាន​មួយ​រយៈ​ ពួក​បងប្អូន​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ពួកគេ​ឲ្យ​មក​នោះ​វិញ​ ទាំង​ជូនពរ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុខសាន្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ក្រោយ​ពី​បាន​នៅ​ទី​នោះ​ជា​យូរ​បន្តិច ពួក​បង‌ប្អូន​ក៏​ឲ្យ​អ្នក​ទាំង​ពីរ ត្រឡប់​ទៅ​ឯ​អស់​អ្នក​ដែល​បាន​ចាត់​ឲ្យ​មកនោះ​វិញ ដោយ​សុខ‌សាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 បន្តិច​ក្រោយ​មក ពួក​បងប្អូន​សុខ​ចិត្ត​ឲ្យ​លោក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ក្រុម‌ជំនុំ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត។ [

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 កាល​នៅ​ទី​នោះ​ជា​យូរ​បន្តិច នោះ​ពួក​ជំនុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ពួក​សាវក​វិញ​ដោយ​សុខ‌សាន្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

33 បន្ដិច​ក្រោយ​មក ពួក​បង​ប្អូន​សុខ​ចិត្ដ​ឲ្យ​អ្នក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ក្រុម‌ជំអះ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ដ។ [

សូមមើលជំពូក ចម្លង




កិច្ចការ 15:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នឹង​មិន​ធ្វើ​អាក្រក់​ដល់​ពួកយើង ដូចដែល​ពួកយើង​មិន​បាន​ប៉ះពាល់​អ្នក​ដែរ គឺ​ដូចដែល​ពួកយើង​បាន​ធ្វើ​តែ​ល្អ​ដល់​អ្នក ព្រមទាំង​បាន​ជូនដំណើរ​អ្នក​ដោយ​សុខសាន្ត​។ ឥឡូវនេះ អ្នក​ជា​មនុស្ស​មានព្រះពរ​របស់​ព្រះយេហូវ៉ា”។


ព្រះអង្គ​មានបន្ទូល​នឹង​នាង​ថា៖“កូនស្រី​អើយ ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ​។ ចូរ​ទៅ​ដោយ​សុខសាន្ត ហើយ​ឲ្យ​បាន​រួចផុត​ពី​ការឈឺចុកចាប់​របស់នាង​ចុះ”។


ពេលនោះ ពួក​សាវ័ក ពួក​ចាស់ទុំ និង​ក្រុមជំនុំ​ទាំងមូល យល់ឃើញថា​គួរតែ​ជ្រើសរើស​មនុស្ស​ពីចំណោម​ពួកគេ ចាត់ឲ្យទៅ​អាន់ទីយ៉ូក​ជាមួយ​ប៉ូល និង​បារណាបាស​។ គេ​បាន​ចាត់​យូដាស​ដែល​ហៅថា​បារសាបាស និង​ស៊ីឡាស ពីរនាក់នេះ​ជា​អ្នកដឹកនាំ​ក្នុងចំណោម​បងប្អូន​។


ប៉ុន្តែ​ស៊ីឡាស​យល់ឃើញថា គួរតែ​បន្ត​ស្នាក់នៅ​ទីនោះ​ទៀត​។


ដូច្នេះ ឆ្មាំគុក​ក៏​ប្រាប់​ពាក្យ​ទាំងនេះ​ដល់​ប៉ូល​ថា​៖ “ពួក​មេគ្រប់គ្រង​បាន​ចាត់​គេ​ឲ្យមក ដើម្បី​ដោះលែង​លោកទាំងពីរ ដូច្នេះ​ឥឡូវនេះ សូមអញ្ជើញ​ទៅ​ដោយ​សុខសាន្ត​ចុះ”។


ដូច្នេះ កុំឲ្យអ្នកណា​មើលងាយ​គាត់​ឡើយ​។ ផ្ទុយទៅវិញ សូម​ជូនដំណើរ​គាត់​ដោយ​សុខសាន្ត​ចុះ ដើម្បីឲ្យ​គាត់​បាន​មកដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​កំពុង​រង់ចាំ​គាត់​ជាមួយ​បងប្អូន​ឯទៀត​។


ដោយសារតែ​ជំនឿ រ៉ាហាប​ស្ត្រីពេស្យា​មិន​បាន​វិនាសជាមួយ​ពួក​អ្នក​ដែល​មិនព្រមជឿ ពីព្រោះ​នាង​បាន​ទទួល​ពួក​អ្នកស៊ើបការណ៍​ដោយ​មេត្រីភាព​។


ប្រសិនបើ​អ្នកណា​មករក​អ្នករាល់គ្នា ប៉ុន្តែ​មិន​នាំ​សេចក្ដីបង្រៀន​នេះ​មក​ទេ នោះ​កុំ​ទទួល​អ្នកនោះ​មកក្នុង​ផ្ទះ ហើយក៏​កុំ​ជម្រាបសួរ​អ្នកនោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម