ខ្ពស់លើអស់ទាំងអំណាចគ្រប់គ្រង សិទ្ធិអំណាច ឫទ្ធិអំណាច រាជ្យអំណាច និងអស់ទាំងនាមដែលត្រូវបានតាំងឡើង មិនគ្រាន់តែនៅលោកបច្ចុប្បន្នប៉ុណ្ណោះទេ គឺនៅលោកខាងមុខដែរ។
ហេព្រើរ 1:4 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានប្រសើរជាងបណ្ដាទូតសួគ៌ឆ្ងាយណាស់ ដោយព្រោះព្រះអង្គបានទទួលនាមមួយដែលមានតម្លៃលើសជាងនាមរបស់បណ្ដាទូតសួគ៌ជាមរតក។ Khmer Christian Bible ព្រះរាជបុត្រាបានទទួលនាមមួយដ៏ប្រសើរលើសជាងអស់ទាំងនាមរបស់ពួកទេវតាដែលទុកជាមរតកជាយ៉ាងណា ព្រះអង្គក៏ត្រលប់ជាវិសេសលើសជាងពួកទេវតាជាយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដែលព្រះអង្គបានទទួលនាមមួយជាមត៌ក ជានាមដែលប្រសើរឧត្តុង្គឧត្តម លើសជាងនាមរបស់ពួកទេវតាយ៉ាងណា ព្រះអង្គក៏បានត្រឡប់ជាវិសេសលើសជាងពួកទេវតាយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបុត្រាបានទទួលព្រះនាម ប្រសើរលើសពួកទេវតា*យ៉ាងណា ព្រះអង្គក៏ទទួលឋានៈប្រសើរជាងពួកទេវតាយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដែលទ្រង់បានទទួលនាម១ទុកជាមរដក ជានាមដែលប្រសើរជាងនាមរបស់ពួកទេវតាប៉ុណ្ណា នោះទ្រង់ក៏បានត្រឡប់ជាវិសេសជាងពួកទេវតាប៉ុណ្ណោះដែរ អាល់គីតាប បុត្រាបានទទួលនាមប្រសើរលើសពួកម៉ាឡាអ៊ីកាត់យ៉ាងណាបុត្រាក៏ទទួលឋានៈប្រសើរជាងពួកម៉ាឡាអ៊ីកាត់យ៉ាងនោះដែរ។ |
ខ្ពស់លើអស់ទាំងអំណាចគ្រប់គ្រង សិទ្ធិអំណាច ឫទ្ធិអំណាច រាជ្យអំណាច និងអស់ទាំងនាមដែលត្រូវបានតាំងឡើង មិនគ្រាន់តែនៅលោកបច្ចុប្បន្នប៉ុណ្ណោះទេ គឺនៅលោកខាងមុខដែរ។
ព្រះអង្គជាក្បាលរបស់រូបកាយ ដែលជាក្រុមជំនុំ ព្រះអង្គជាដើមដំបូង ជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ ដើម្បីឲ្យព្រះអង្គបានជាទីមួយក្នុងចំណោមរបស់សព្វសារពើ
ហើយអ្នករាល់គ្នាត្រូវបានបំពេញក្នុងព្រះអង្គដែលជាមេដឹកនាំលើអស់ទាំងអំណាចគ្រប់គ្រង និងសិទ្ធិអំណាច។
ហើយសងសេចក្ដីសម្រាកដល់អ្នករាល់គ្នាដែលរងទុក្ខ និងដល់យើងដែរ នៅពេលព្រះអម្ចាស់យេស៊ូវត្រូវបានសម្ដែងឲ្យឃើញពីលើមេឃ ជាមួយបណ្ដាទូតសួគ៌នៃព្រះចេស្ដារបស់ព្រះអង្គ
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិតយុត្តិធម៌ ហើយស្អប់ការឥតច្បាប់ ដោយហេតុនេះ ព្រះ គឺព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកលើព្រះអង្គ ដោយប្រេងនៃអំណរ ជាជាងគូកនរបស់ព្រះអង្គ” ។
ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក គាត់ចង់ទទួលពរជាមរតក ប៉ុន្តែត្រូវបានបដិសេធវិញ ហើយទោះបីជាគាត់បានស្វែងរកពរនោះទាំងទឹកភ្នែកក៏ដោយ ក៏រកឱកាសកែប្រែចិត្តមិនបានដែរ។
យ៉ាងណាមិញ យើងឃើញព្រះយេស៊ូវដែលត្រូវបានធ្វើឲ្យទាបជាងបណ្ដាទូតសួគ៌មួយរយៈ ដោយសារតែទុក្ខលំបាកនៃសេចក្ដីស្លាប់ រួចបានទទួលសិរីរុងរឿង និងកិត្តិយសពាក់ជាមកុដ ដើម្បីឲ្យព្រះអង្គបានភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយព្រះគុណរបស់ព្រះ។
ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅលើមេឃ ហើយគង់នៅខាងស្ដាំព្រះ ដែលបណ្ដាទូតសួគ៌ សិទ្ធិអំណាច និងឫទ្ធិអំណាចចុះចូលនឹងព្រះអង្គ៕