ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះបន្ទូលបរិសុទ្ធ គឺដូចជាប្រាក់ដែលត្រូវបានរំលាយក្នុងឡដី ហើយបន្សុទ្ធប្រាំពីរដង។
សុភាសិត 8:8 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងពាក្យពីមាត់របស់ខ្ញុំជាសេចក្ដីសុចរិត ក្នុងពាក្យទាំងនេះ គ្មានអ្វីក្រវិចក្រវៀន ឬវៀចវេរឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងពាក្យនៃមាត់យើង សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់ គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងពាក្យនៃមាត់អញ សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ អាល់គីតាប អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់ គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។ |
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះបន្ទូលបរិសុទ្ធ គឺដូចជាប្រាក់ដែលត្រូវបានរំលាយក្នុងឡដី ហើយបន្សុទ្ធប្រាំពីរដង។
មនុស្សចំអកឡកឡឺយស្វែងរកប្រាជ្ញា ក៏រកមិនឃើញឡើយ ប៉ុន្តែចំណេះដឹងមកដល់អ្នកដែលយល់ច្បាស់យ៉ាងងាយ។
ដ្បិតខ្ញុំបានឲ្យសេចក្ដីអប់រំដ៏ល្អដល់អ្នក ដូច្នេះកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ។
ការកោតខ្លាចព្រះយេហូវ៉ា គឺស្អប់សេចក្ដីអាក្រក់; ខ្ញុំស្អប់ភាពក្រអឺតក្រទម អំនួត ផ្លូវនៃសេចក្ដីអាក្រក់ និងមាត់នៃសេចក្ដីកំហូច។
យើងបានស្បថដោយអាងខ្លួនយើង; ពាក្យនេះបានចេញពីមាត់របស់យើងក្នុងសេចក្ដីសុចរិត ដែលមិនត្រឡប់មកវិញឡើយ គឺថា: ‘គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងស្បថ’។
តើអ្នកនេះដែលមកពីអេដំ ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាំពីបុសរ៉ា ជានរណា? តើអ្នកនេះដែលពាក់អាវវែងប្រកបដោយសិរីរុងរឿង ហើយយាត្រាមកក្នុងឫទ្ធានុភាពដ៏ធំឧត្ដម ជានរណា? “គឺយើងនេះហើយ ដែលនិយាយដោយសេចក្ដីសុចរិតយុត្តិធម៌ ដែលខ្លាំងពូកែនឹងសង្គ្រោះ”។
ដើម្បីឲ្យអ្នករាល់គ្នាទៅជាឥតបន្ទោសបាន និងស្លូតត្រង់ ជាកូនឥតសៅហ្មងរបស់ព្រះនៅកណ្ដាលចំណោមជំនាន់វៀចវេរ និងខូចសីលធម៌នេះ ដែលនៅកណ្ដាលចំណោមពួកគេ អ្នករាល់គ្នាបញ្ចេញពន្លឺ ជាប្រភពពន្លឺក្នុងពិភពលោក។