នៅពេលម្ចាស់របស់យ៉ូសែបបានឮពាក្យរបស់ប្រពន្ធដែលនិយាយនឹងលោកថា៖ “ទាសកររបស់បងបានធ្វើរឿងទាំងនេះចំពោះខ្ញុំ” នោះកំហឹងរបស់លោកក៏ឆេះឡើង។
សុភាសិត 6:34 - ព្រះគម្ពីរខ្មែរសាកល ដ្បិតសេចក្ដីប្រច័ណ្ឌជាសេចក្ដីក្ដៅក្រហាយរបស់ប្ដី ហើយនៅថ្ងៃនៃការសងសឹក គាត់នឹងមិនប្រណីឡើយ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតសេចក្ដីប្រចណ្ឌជាសេចក្ដីក្តៅក្រហាយ របស់មនុស្ស ហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតប្ដីគេនឹងប្រច័ណ្ឌ ហើយថ្ងៃមួយគេនឹងសងសឹកឥតត្រាប្រណីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតសេចក្ដីប្រចណ្ឌជាសេចក្ដីក្តៅក្រហាយរបស់មនុស្ស ហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេ អាល់គីតាប ដ្បិតប្ដីគេនឹងប្រច័ណ្ឌ ហើយថ្ងៃមួយគេនឹងសងសឹកឥតត្រាប្រណីឡើយ។ |
នៅពេលម្ចាស់របស់យ៉ូសែបបានឮពាក្យរបស់ប្រពន្ធដែលនិយាយនឹងលោកថា៖ “ទាសកររបស់បងបានធ្វើរឿងទាំងនេះចំពោះខ្ញុំ” នោះកំហឹងរបស់លោកក៏ឆេះឡើង។
ទ្រព្យសម្បត្តិគ្មានប្រយោជន៍នៅថ្ងៃនៃព្រះពិរោធឡើយ រីឯសេចក្ដីសុចរិតរំដោះឲ្យរួចពីសេចក្ដីស្លាប់។
សេចក្ដីក្ដៅក្រហាយគឺឃោរឃៅ ហើយកំហឹងដូចជាទឹកជំនន់ ប៉ុន្តែតើនរណាអាចឈរនៅមុខសេចក្ដីប្រច័ណ្ឌបាន?
អ្នកនោះនឹងទទួលបានរបួស និងភាពអាប់យស ហើយសេចក្ដីអាម៉ាស់របស់អ្នកនោះនឹងលុបចេញមិនបានឡើយ។
គាត់នឹងមិនក្រឡេកមើលថ្លៃលោះណាមួយឡើយ ហើយទោះបីជាបន្ថែមជំនូនឲ្យច្រើនក៏ដោយ ក៏គាត់មិនព្រមដែរ៕
មើល៍! យើងនឹងដាស់ជនជាតិមេឌីឡើងឲ្យទាស់នឹងពួកគេ ជាជនជាតិដែលមិនឲ្យតម្លៃដល់ប្រាក់ ក៏មិនពេញចិត្តនឹងមាសដែរ