Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 6:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ដ្បិត​សេចក្ដី​ប្រចណ្ឌ​ជា​សេចក្ដី​ក្តៅ​ក្រហាយ​របស់​មនុស្ស ហើយ​គេ​នឹង​មិន​ប្រណី​ក្នុង​ថ្ងៃ​សង‌សឹក​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ដ្បិត​សេចក្ដីប្រច័ណ្ឌ​ជា​សេចក្ដីក្ដៅក្រហាយ​របស់​ប្ដី ហើយ​នៅ​ថ្ងៃ​នៃ​ការសងសឹក គាត់​នឹង​មិន​ប្រណី​ឡើយ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ដ្បិត​សេចក្ដី​ប្រចណ្ឌ​ជា​សេចក្ដី​ក្តៅ​ក្រហាយ របស់​មនុស្ស ហើយ​គេ​នឹង​មិន​ប្រណី​ក្នុង​ថ្ងៃ​សង​សឹក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ដ្បិត​ប្ដី​គេ​នឹង​ប្រច័ណ្ឌ ហើយ​ថ្ងៃ​មួយ​គេ​នឹង​សង‌សឹក​ឥត​ត្រា​ប្រណី​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ដ្បិត​ប្ដី​គេ​នឹង​ប្រច័ណ្ឌ ហើយ​ថ្ងៃ​មួយ​គេ​នឹង​សង‌សឹក​ឥត​ត្រា​ប្រណី​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 6:34
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ចៅហ្វាយ​គាត់​បាន​ឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​លោក​បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ឆួល​ក្តៅ​ឡើង


នាង​ក៏​មាន​គភ៌ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌថា ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ។


ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រយោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្ដី​សុចរិត នឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។


សេចក្ដី​ឃោរ‌ឃៅ ជា​សេចក្ដី​ដែល​សាហាវ​ណាស់ ហើយ​សេចក្ដី​កំហឹង​ក៏​ខ្លាំង‌ក្លា​ដែរ តែ​ឯ​សេចក្ដី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់‌ទល់​បាន។


អ្នក​នោះ​នឹង​ត្រូវ​សៅ‌ហ្មង ហើយ​អាប់‌យស នឹង​លុប​សេចក្ដី​ត្មះ‌តិះដៀល​ចំពោះ​អ្នក​នោះ​ចេញ​មិន​បាត់​ឡើយ


គេ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ដំឡៃ​លោះ​ណា​មួយ​ផង ហើយ​ទោះ​បើ​ឯង​ជូន​ជំនូន​ដល់​គេ​ជា​ច្រើន​ក៏​ដោយ គង់​តែ​មិន​បាន​រំងាប់​ចិត្ត​ដែរ។


៙ សូម​ប្តិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ​ព្រះ‌ទ័យ​ទ្រង់​ដូច​ជា​ត្រា គឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផង ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្ដី​ស្លាប់ ហើយ​សេចក្ដី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង មនុស្ស​ស្លាប់ ហើយ​ជំហួល​នៃ​សេចក្ដី​នោះ​ក៏​ជា​ជំហួល​នៃ​ភ្លើង ជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ


មើល អញ​នឹង​ញុះ‌ញង់​សាសន៍​មេឌី​ឲ្យ​ទាស់​នឹង​គេ ជា​សាសន៍​ដែល​មិន​រាប់‌អាន​ប្រាក់ សូម្បី​តែ​មាស​ក៏​មិន​មាន​ចិត្ត​រីក‌រាយ​ដែរ


ភីនេ‌ហាស​ជា​កូន​អេលាសារ ដែល​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ លោក​បាន​បំបែក​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ ដោយ​ព្រោះ​មាន​សេចក្ដី​ឈឺ‌ឆ្អាល​ជំនួស​អញ ប្រយោជន៍​កុំ​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ក្នុង​សេចក្ដី​ប្រចណ្ឌ​របស់​អញ​ឡើយ


រួច​ប្ដី​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​សេចក្ដី​សង្ស័យ ហើយ​នាង​ក៏​សៅ‌ហ្មង​មែន ឬ​បើ​ប្ដី​កើត​មាន​ចិត្ត​ប្រចណ្ឌ ដោយ​មាន​សេចក្ដី​សង្ស័យ តែ​ប្រពន្ធ​មិន​បាន​សៅ‌ហ្មង​ទេ


ឬ​តើ​យើង​ចង់​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ប្រចណ្ឌ​ឬ​អី តើ​យើង​ខ្លាំង​ពូកែ​ជាង​ទ្រង់​ឬ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម