ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 4:21 - ព្រះគម្ពីរខ្មែរសាកល

កុំឲ្យ​សេចក្ដីទាំងនេះ​បាត់​ពី​ភ្នែក​អ្នក​ឡើយ ចូរ​រក្សា​វា​ទុក​ក្នុង​ចិត្ត​អ្នក​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​ឲ្យ​សេចក្ដី​ទាំង​នោះ​ឃ្លាត​បាត់​ពី​ភ្នែក​ឯង​ឡើយ ត្រូវ​ឲ្យ​រក្សា​ទុក​នៅ​កណ្ដាល​ដួង​ចិត្ត​ឯង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​បំភ្លេច​ពាក្យ​ឪពុក គឺ​ត្រូវ​រក្សា​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​សេចក្ដី​ទាំង​នោះ​ឃ្លាត​បាត់​ពី​ភ្នែក​ឯង​ឡើយ ត្រូវ​ឲ្យ​រក្សា​ទុក​នៅ​កណ្តាល​ដួង​ចិត្ត​ឯង​វិញ

សូមមើលជំពូក

អាល់គីតាប

កុំ​បំភ្លេច​ពាក្យ​ឪពុក គឺ​ត្រូវ​រក្សា​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​ជា‌និច្ច។

សូមមើលជំពូក



សុភា‌សិត 4:21
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​នៃទូលបង្គំ​អើយ​! ទូលបង្គំ​ពេញចិត្ត​នឹង​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​! ក្រឹត្យវិន័យ​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ”។


កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​អ្នក​ទទួលយក​ពាក្យ​របស់ខ្ញុំ ហើយ​សន្សំ​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​អ្នក


ប្រសិនបើ​អ្នក​បាន​រក្សា​សេចក្ដីទាំងនោះ​នៅក្នុង​ខ្លួន​អ្នក ហើយ​ប្រសិនបើ​សេចក្ដីទាំងនោះ​បាន​រួចរាល់​ជានិច្ច​នៅលើ​បបូរមាត់​អ្នក នោះ​ប្រពៃ​ហើយ​។


កូន​របស់ខ្ញុំ​អើយ កុំ​ភ្លេច​សេចក្ដីបង្រៀន​របស់ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​រក្សា​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​ចិត្ត​អ្នក


កូន​របស់ខ្ញុំ​អើយ ចូរ​រក្សា​ប្រាជ្ញាត្រឹមត្រូវ និង​សមត្ថភាពពិចារណា កុំឲ្យ​សេចក្ដីទាំងនេះ​បាត់​ពី​ភ្នែក​អ្នក​ឡើយ​!


កុំឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ចាកចេញ​ពី​អ្នក​ឡើយ ចូរ​ចង​សេចក្ដីទាំងនេះ​ក្រវាត់​នឹង​ក​អ្នក ចូរ​ចារឹក​វា​លើ​បន្ទះ​ដួងចិត្ត​អ្នក


ចូរ​ចង​វា​ក្រវាត់​នឹង​ចិត្ត​អ្នក​ជានិច្ច ហើយ​ចង​វា​ភ្ជាប់​នឹង​ក​អ្នក​។


ចូរ​ចង​វា​ភ្ជាប់​នឹង​ម្រាមដៃ​អ្នក ចូរ​ចារឹក​វា​លើ​បន្ទះ​ដួងចិត្ត​អ្នក