សុភាសិត 4:20 - ព្រះគម្ពីរខ្មែរសាកល កូនរបស់ខ្ញុំអើយ ចូរប្រុងស្ដាប់ពាក្យរបស់ខ្ញុំ ចូរផ្ទៀងត្រចៀករបស់អ្នកនឹងពាក្យទំនៀមរបស់ខ្ញុំចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់យើង ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលយើងពោលទាំងអម្បាលម៉ាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនអើយ ចូរផ្ទៀងត្រចៀក ចូរត្រងត្រាប់ស្ដាប់ពាក្យទូន្មាន និងឱវាទរបស់ឪពុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់អញ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលអញពោលទាំងអំបាលម៉ាន អាល់គីតាប កូនអើយ ចូរផ្ទៀងត្រចៀក ចូរត្រងត្រាប់ស្ដាប់ពាក្យទូន្មាន និងឱវាទរបស់ឪពុក។ |
ប្រជាជនរបស់ខ្ញុំអើយ ចូរស្ដាប់ក្រឹត្យវិន័យរបស់ខ្ញុំ ចូរផ្ទៀងត្រចៀករបស់អ្នករាល់គ្នានឹងពាក្យពីមាត់របស់ខ្ញុំចុះ!
ដូច្នេះ សូមបង្រៀនយើងខ្ញុំឲ្យចេះរាប់ថ្ងៃអាយុរបស់យើងខ្ញុំផង ដើម្បីឲ្យយើងខ្ញុំទទួលបានចិត្តនៃប្រាជ្ញា។
ដើម្បីប្រុងត្រចៀករបស់អ្នកស្ដាប់ប្រាជ្ញា និងដើម្បីផ្ដោតចិត្តរបស់អ្នកលើការយល់ដឹង
ប្រសិនបើអ្នកបានរក្សាសេចក្ដីទាំងនោះនៅក្នុងខ្លួនអ្នក ហើយប្រសិនបើសេចក្ដីទាំងនោះបានរួចរាល់ជានិច្ចនៅលើបបូរមាត់អ្នក នោះប្រពៃហើយ។
កូនរបស់ខ្ញុំអើយ ចូរប្រុងស្ដាប់ប្រាជ្ញារបស់ខ្ញុំ ចូរផ្ទៀងត្រចៀករបស់អ្នកនឹងការយល់ដឹងរបស់ខ្ញុំចុះ
កូនរបស់ខ្ញុំអើយ ចូររក្សាពាក្យរបស់ខ្ញុំ ហើយសន្សំសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងអ្នកចុះ!
ចូរផ្ទៀងត្រចៀក ហើយមករកយើងចុះ ចូរស្ដាប់ នោះព្រលឹងរបស់អ្នករាល់គ្នានឹងមានជីវិតរស់។ យើងនឹងតាំងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា ជាសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏ពិតត្រង់ចំពោះដាវីឌ។
ខណៈដែលពេត្រុសកំពុងនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺគ្របពីលើពួកគេ ហើយមើល៍! មានសំឡេងមួយពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត។ ចូរស្ដាប់តាមព្រះអង្គចុះ!”។