អស់ទាំងឆ្អឹងទូលបង្គំនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ តើនរណាដូចព្រះអង្គដែលរំដោះមនុស្សទ័លក្រពីអ្នកដែលខ្លាំងជាងខ្លួនអ្នកនោះ គឺរំដោះមនុស្សទ័លក្រ និងមនុស្សខ្វះខាតពីអ្នកដែលប្លន់ពួកគេ?”។
សុភាសិត 28:24 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលប្លន់ឪពុក ឬម្ដាយរបស់ខ្លួន ហើយនិយាយថា៖ “មិនមែនជាបាបទេ” អ្នកនោះជាគូកននឹងអ្នកបំផ្លាញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលលួចយករបស់ឪពុកឬម្តាយខ្លួន រួចពោលថា «មិនមែនជាបាបទេ» អ្នកនោះឯងជាសម្លាញ់ នឹងពួកអ្នកបំផ្លាញហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាលួចទ្រព្យឪពុកម្ដាយ ដោយគិតថាគ្មានបាបទេ អ្នកនោះមិនខុសពីចោរប្លន់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលលួចយករបស់ឪពុកឬម្តាយខ្លួន រួចពោលថា មិនមែនជាបាបទេ អ្នកនោះឯងជាសំឡាញ់នឹងពួកអ្នកបំផ្លាញហើយ។ អាល់គីតាប អ្នកណាលួចទ្រព្យឪពុកម្ដាយ ដោយគិតថាគ្មានបាបទេ អ្នកនោះមិនខុសពីចោរប្លន់ឡើយ។ |
អស់ទាំងឆ្អឹងទូលបង្គំនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ តើនរណាដូចព្រះអង្គដែលរំដោះមនុស្សទ័លក្រពីអ្នកដែលខ្លាំងជាងខ្លួនអ្នកនោះ គឺរំដោះមនុស្សទ័លក្រ និងមនុស្សខ្វះខាតពីអ្នកដែលប្លន់ពួកគេ?”។
អ្នកដែលដើរជាមួយមនុស្សមានប្រាជ្ញានឹងទៅជាមានប្រាជ្ញា រីឯអ្នកដែលសេពគប់ជាមួយមនុស្សល្ងង់នឹងរងទុក្ខ។
អ្នកដែលធ្វើបាបឪពុក ហើយបណ្ដេញម្ដាយរបស់ខ្លួន ជាកូនដែលនាំមកនូវសេចក្ដីអាម៉ាស់ និងធ្វើឲ្យអាប់យស។
កូនដែលមានការយល់ច្បាស់ កាន់តាមក្រឹត្យវិន័យ រីឯកូនដែលសេពគប់ជាមួយពួកល្មោភស៊ី ធ្វើឲ្យឪពុករបស់ខ្លួនអាម៉ាស់។