សុភាសិត 28:15 - ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ដែលគ្រប់គ្រងលើប្រជាជនក្រខ្សត់ ប្រៀបដូចជាសិង្ហគ្រហឹម ឬខ្លាឃ្មុំប្រុងសង្គ្រុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សអាក្រក់ដែលគ្រប់គ្រងលើ ប្រជាជនទាល់ក្រ នោះធៀបដូចជាសិង្ហដែលគ្រហឹមគំរាម ហើយដូចខ្លាឃ្មុំដែលកំពុងស្វែងរកអាហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់គ្រប់គ្រងលើប្រជាជនទុគ៌ត ប្រៀបបាននឹងសិង្ហរោទ៍ ឬដូចខ្លាឃ្មុំប្រុងសង្គ្រុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សអាក្រក់ដែលគ្រប់គ្រងលើប្រជាជនទាល់ក្រ នោះធៀបដូចជាសិង្ហដែលគ្រហឹមគំរាម ហើយដូចខ្លាឃ្មុំដែលកំពុងស្វែងរកអាហារ។ អាល់គីតាប មនុស្សអាក្រក់គ្រប់គ្រងលើប្រជាជនទុគ៌ត ប្រៀបបាននឹងសិង្ហរោទ៍ ឬដូចខ្លាឃ្មុំប្រុងសង្គ្រប់។ |
សេចក្ដីក្រេវក្រោធរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ រីឯការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
សេចក្ដីគំរាមកំហែងរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ អ្នកដែលធ្វើឲ្យទ្រង់ខ្ញាល់ គឺប្រព្រឹត្តបាបទាស់នឹងព្រលឹងរបស់ខ្លួន។
នៅពេលមនុស្សសុចរិតកើនឡើង ប្រជាជននឹងអរសប្បាយ ប៉ុន្តែនៅពេលមនុស្សអាក្រក់គ្រប់គ្រង ប្រជាជននឹងស្រែកថ្ងូរ។
ជាអ្នកដែលវាយកម្ទេចប្រជាជាតិនានាក្នុងសេចក្ដីក្ដៅក្រហាយ ដោយការវាយដំដែលមិនចេះចប់ ជាអ្នកដែលត្រួតត្រាលើប្រជាជាតិនានាក្នុងកំហឹង ដោយការបៀតបៀនដែលមិនចេះទប់។
នៅពេលហេរ៉ូឌឃើញថាខ្លួនចាញ់បោកហោរាចារ្យទាំងនោះ ទ្រង់ក៏ខ្ញាល់យ៉ាងខ្លាំង ហើយចាត់គេឲ្យទៅ សម្លាប់ក្មេងប្រុសទាំងអស់ដែលនៅបេថ្លេហិម និងតំបន់ទាំងអស់ជុំវិញបេថ្លេហិម ចាប់ពីអាយុពីរឆ្នាំចុះក្រោម យោងតាមពេលវេលាដែលទ្រង់បានសាកសួរពីពួកហោរាចារ្យ។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។