ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 28:12 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​មនុស្ស​សុចរិត​មានជ័យជម្នះ នោះនឹង​មាន​ភាពរុងរឿង​យ៉ាងខ្លាំង ប៉ុន្តែ​នៅពេល​មនុស្ស​អាក្រក់​ក្រោកឡើង ប្រជាជន​នឹង​លាក់ខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ​ជម្នះ នោះ​បណ្ដា‌ជន​មាន​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជា‌ជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ‌ជំនះ នោះ​បណ្តាជន​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។

សូមមើលជំពូក

អាល់គីតាប

កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជា‌ជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។

សូមមើលជំពូក



សុភា‌សិត 28:12
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​មនុស្ស​សុចរិត​បានសុខ ទីក្រុង​នឹង​អបអរ ហើយ​នៅពេល​មនុស្ស​អាក្រក់​វិនាស​ទៅ ក៏​មាន​សម្រែកហ៊ោសប្បាយ​។


នៅពេល​មនុស្ស​អាក្រក់​ក្រោកឡើង ប្រជាជន​នឹង​លាក់ខ្លួន ប៉ុន្តែ​នៅពេល​ពួកគេ​វិនាស មនុស្ស​សុចរិត​នឹង​កើនឡើង​៕


នៅពេល​មនុស្ស​សុចរិត​កើនឡើង ប្រជាជន​នឹង​អរសប្បាយ ប៉ុន្តែ​នៅពេល​មនុស្ស​អាក្រក់​គ្រប់គ្រង ប្រជាជន​នឹង​ស្រែកថ្ងូរ​។


វេទនា​ដល់​អ្នក​ហើយ ស្រុក​អើយ​! នៅពេល​ស្ដេច​របស់អ្នក​ជា​កូនក្មេង ហើយ​ពួក​មេដឹកនាំ​របស់អ្នក​ស៊ីផឹក​នៅ​ពេលព្រឹក​!