Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 10:16 - ព្រះគម្ពីរខ្មែរសាកល

16 វេទនា​ដល់​អ្នក​ហើយ ស្រុក​អើយ​! នៅពេល​ស្ដេច​របស់អ្នក​ជា​កូនក្មេង ហើយ​ពួក​មេដឹកនាំ​របស់អ្នក​ស៊ីផឹក​នៅ​ពេលព្រឹក​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឱ​ស្រុក​អើយ វរ​ហើយ កាល​ណា​ស្តេច​របស់​ឯង​ជា​កូន​ក្មេង ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង គេ​បរិ‌ភោគ​ធំ​ពី​ព្រលឹម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ស្រុក​ណា​មាន​កូន​ក្មេង​សោយ​រាជ្យ ហើយ​មាន​ពួក​មន្ត្រី​គិត​តែ​ពី​ស៊ី​ផឹក​តាំង​ពី​ព្រលឹម ស្រុក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឱ​ស្រុក​អើយ វរ‌ហើយ កាល​ណា​ស្តេច​របស់​ឯង​ជា​កូន​ក្មេង ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង គេ​បរិភោគ​ធំ​ពី​ព្រលឹម

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ស្រុក​ណា​មាន​កូន​ក្មេង​សោយ​រាជ្យ ហើយ​មាន​ពួក​មន្ត្រី​គិត​តែ​ពី​ស៊ី​ផឹក​តាំង​ពី​ព្រលឹម ស្រុក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង




សាស្តា 10:16
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដឹកនាំ​ដែល​ខ្វះ​ការយល់ដឹង គឺជា​អ្នកសង្កត់សង្កិន​ដ៏កាចសាហាវ រីឯ​អ្នកដែល​ស្អប់​កម្រៃទុច្ចរិត នឹង​ធ្វើឲ្យ​អាយុ​របស់ខ្លួន​វែង​។


ការនឿយហត់​របស់​មនុស្សល្ងង់​ធ្វើឲ្យ​ខ្លួនគេ​អស់កម្លាំង ពីព្រោះ​គេ​មិន​ដឹង​ថា​ទៅ​ដល់​ទីក្រុង​យ៉ាងណា​ទេ​។


ប្រជារាស្ត្រ​របស់យើង​អើយ កូនក្មេង​ជា​អ្នក​សង្កត់សង្កិន​ពួកគេ ហើយ​មនុស្សស្រី​គ្រប់គ្រង​លើ​ពួកគេ​។ ប្រជារាស្ត្រ​របស់យើង​អើយ ពួកអ្នក​នាំផ្លូវ​របស់អ្នក​បាន​នាំ​អ្នក​ឲ្យ​វង្វេង ពួកគេ​បាន​បំភាន់​គន្លង​ផ្លូវ​របស់អ្នក​ហើយ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម