Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ​ជម្នះ នោះ​បណ្ដា‌ជន​មាន​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 នៅពេល​មនុស្ស​សុចរិត​មានជ័យជម្នះ នោះនឹង​មាន​ភាពរុងរឿង​យ៉ាងខ្លាំង ប៉ុន្តែ​នៅពេល​មនុស្ស​អាក្រក់​ក្រោកឡើង ប្រជាជន​នឹង​លាក់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជា‌ជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ‌ជំនះ នោះ​បណ្តាជន​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជា‌ជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:12
21 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​គេ​មិន​បាន​ជម្រាប​ដល់​លោក ជា​ម្ចាស់​ខ្ញុំ​ទេ​ឬ ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ ក្នុង​កាល​ដែល​យេសិ‌បិល​សម្លាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ថា​ខ្ញុំ​បាន​បំពួន​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ចំនួន​មួយរយ​នាក់​នៅ​ក្នុង​រអាង​ភ្នំ ក្នុង​មួយ​ពួកៗ​ហាសិប​នាក់ ព្រម​ទាំង​ចិញ្ចឹម​គេ ដោយ​នំបុ័ង និង​ទឹក


កាល​លោក​បាន​ជ្រាប​ដូច្នោះ​ហើយ លោក​ក៏​ក្រោក​រត់​ទៅ​ឲ្យ​រួច​ជីវិត បាន​ទៅ​ដល់​បៀរ-សេបា ជា​ស្រុក​របស់​ពួក​យូដា លោក​ក៏​ទុក​អ្នក​បម្រើ​នៅ​ទី​នោះ។


នៅ​ថ្ងៃ​ទី​ម្ភៃបី ខែ​ទី​ប្រាំពីរ ទ្រង់​ឲ្យ​ប្រជាជន​វិល​ទៅ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ព្រះបាទ​ដាវីឌ ដល់​ព្រះបាទ​សាឡូម៉ូន និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។


បើ​កាល​ណា​ពួក​មនុស្ស​អាក្រក់​បាន​តាំង​ខ្លួន​ឡើង នោះ​មនុស្ស​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​អស់ តែ​កាល​ណា​ពួក​នោះ​វិនាស​បាត់​ទៅ​វិញ នោះ​មនុស្ស​សុចរិត​រមែង​ចម្រើន​ឡើង​វិញ។


កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ នោះ​បណ្ដា‌ជន​ស្រែក​ថ្ងូរ​ឡើង។


ឱ​ស្រុក​អើយ វរ​ហើយ កាល​ណា​ស្តេច​របស់​ឯង​ជា​កូន​ក្មេង ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង គេ​បរិ‌ភោគ​ធំ​ពី​ព្រលឹម


ពេល​នោះ ពួក​ចៅ‌ហ្វាយ​ប្រាប់​បារូក​ថា៖ «ចូរ​អ្នក និង​យេរេមា​ទៅ​លាក់​ខ្លួន​ទៅ កុំ​ឲ្យ​អ្នក​ណា​ដឹង​ជា​នៅ​ឯ​ណា​ឡើយ»។


រួច​ស្ដេច​បង្គាប់​យេរ៉ា‌ម្អែល ជា​កូន​ហាម៉ាលេក និង​សេរ៉ាយ៉ា​ជា​កូន​អាសរាល ហើយ​សេលេមា ជា​កូន​អាប់ឌាល ឲ្យ​ទៅ​ចាប់​ស្មៀន​បារូក និង​ហោរា​យេរេមា​មក តែ​ព្រះ‌យេហូវ៉ា​បាន​លាក់​លោក​ទុក។


ចូរ​រត់​ទៅ​មក​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​មើល ឲ្យ​ដឹង​ឥឡូវ ចូរ​ស្វែង​រក​នៅ​ទីធ្លា​ទាំង​ប៉ុន្មាន​មើល បើ​មាន​អ្នក​ណា​មួយ គឺ​បើ​មាន​មនុស្ស​ណា ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឬ​ដែល​ស្វែង​រក​សេចក្ដី​ពិត នោះ​យើង​នឹង​អត់​ទោស​ដល់​ទី​ក្រុង​នេះ។


បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​ជា​ជាយ​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ដៃ​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សម្លាប់​ទ្រង់​ទេ សូម​ពិចា‌រណា ហើយ​ជ្រាប​ថា គ្មាន​សេចក្ដី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូល‌បង្គំ​ក៏​ដោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម