សុភាសិត 28:12 - អាល់គីតាប12 កាលណាមនុស្សសុចរិតឡើងកាន់អំណាច ប្រជាជនទាំងអស់នឹងមានកិត្តិយស ប៉ុន្តែ ពេលមនុស្សទុច្ចរិតឈ្នះគេនឹងរត់ពួនគ្រប់ៗគ្នា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 នៅពេលមនុស្សសុចរិតមានជ័យជម្នះ នោះនឹងមានភាពរុងរឿងយ៉ាងខ្លាំង ប៉ុន្តែនៅពេលមនុស្សអាក្រក់ក្រោកឡើង ប្រជាជននឹងលាក់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 កាលណាមនុស្សសុចរិតមានជ័យជម្នះ នោះបណ្ដាជនមានអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 កាលណាមនុស្សសុចរិតឡើងកាន់អំណាច ប្រជាជនទាំងអស់នឹងមានកិត្តិយស ប៉ុន្តែ ពេលមនុស្សទុច្ចរិតឈ្នះគេនឹងរត់ពួនគ្រប់ៗគ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 កាលណាមនុស្សសុចរិតមានជ័យជំនះ នោះបណ្តាជនមានសេចក្ដីអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។ សូមមើលជំពូក |
គ្មាននរណាជម្រាបលោកម្ចាស់ពីកិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើទេឬ? ពេលម្ចាស់ក្សត្រីយេសិបិលសម្លាប់ពួកណាពីរបស់អុលឡោះតាអាឡា ខ្ញុំបាននាំណាពីមួយរយនាក់ទៅពួនក្នុងរអាងភ្នំ។ ពួកគេមានពីរក្រុមក្នុងមួយក្រុមមានហាសិបនាក់ ហើយខ្ញុំបានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកដល់ពួកគេផង។
សូមជម្រាបលោកឪពុក សូមមើលមកជាយអាវវែង ដែលនៅក្នុងដៃខ្ញុំនេះ។ ខ្ញុំគ្រាន់តែកាត់ជាយអាវវែង តែខ្ញុំមិនសម្លាប់លោកទេ។ ដូច្នេះ សូមស្តេចជ្រាបឲ្យច្បាស់ថា ខ្ញុំគ្មានគំនិតអាក្រក់ចង់សម្លាប់ ឬបះបោរប្រឆាំងនឹងលោកឪពុកឡើយ ហើយខ្ញុំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងលោកដែរ គឺមានតែស្តេចប៉ុណ្ណោះ ដែលចេះតែតាមប្រហារជីវិតខ្ញុំ។