សុភាសិត 27:17 - ព្រះគម្ពីរខ្មែរសាកល ដែកសំលៀងដែក ហើយមនុស្សក៏សំលៀងគ្នាទៅវិញទៅមកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែករមែងសំលៀងដែក ឯមនុស្សក៏ធ្វើឲ្យមិត្តសម្លាញ់ខ្លួន មុតស្រួចយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដែករមែងសំលៀងដែកយ៉ាងណា មនុស្សក៏បង្រៀនគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែករមែងសំលៀងដែក ឯមនុស្សក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ។ អាល់គីតាប ដែករមែងសំលៀងដែកយ៉ាងណា មនុស្សក៏បង្រៀនគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ |
អ្នកដែលថែរក្សាដើមល្វានឹងហូបផ្លែវា ហើយអ្នកដែលរក្សាចៅហ្វាយរបស់ខ្លួននឹងត្រូវបានលើកតម្កើង។
ប្រេង និងគ្រឿងក្រអូបធ្វើឲ្យចិត្តអរសប្បាយ ហើយភាពផ្អែមល្ហែមរបស់មិត្តភក្ដិខ្លួន មកពីការប្រឹក្សាដ៏អស់ពីចិត្ត។
ដើម្បីកុំឲ្យអ្នកណាម្នាក់ត្រូវបានធ្វើឲ្យរង្គើដោយសារតែទុក្ខវេទនាទាំងនេះឡើយ។ ដ្បិតខ្លួនអ្នករាល់គ្នាផ្ទាល់ក៏ដឹងហើយថា យើងត្រូវបានតម្រូវសម្រាប់ទុក្ខវេទនាទាំងនេះឯង។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែខ្ញុំមិនអៀនខ្មាសទេ ពីព្រោះខ្ញុំស្គាល់ព្រះអង្គដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ រហូតដល់ថ្ងៃនោះបាន។
ដូច្នេះ កុំអៀនខ្មាសអំពីទីបន្ទាល់ស្ដីពីព្រះអម្ចាស់នៃយើងឡើយ ហើយក៏កុំអៀនខ្មាសអំពីខ្ញុំដែលជាអ្នកទោសរបស់ព្រះអង្គដែរ ផ្ទុយទៅវិញ ចូររួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អដោយព្រះចេស្ដារបស់ព្រះ។
ចូរឲ្យយើងយកចិត្តទុកដាក់នឹងគ្នាទៅវិញទៅមក ដើម្បីជំរុញទឹកចិត្តឲ្យចេះស្រឡាញ់ និងប្រព្រឹត្តការល្អ។
បងប្អូនរបស់ខ្ញុំអើយ កាលណាអ្នករាល់គ្នាជួបប្រទះនឹងការសាកល្បងផ្សេងៗ ចូរចាត់ទុកថាជាអំណរដ៏ប្រសើរបំផុត