មនុស្សអាក្រក់ស្វែងរកតែការបះបោរប៉ុណ្ណោះ ដូច្នេះទូតឃោរឃៅនឹងត្រូវបានចាត់ឲ្យមកទាស់នឹងគេ។
សុភាសិត 26:17 - ព្រះគម្ពីរខ្មែរសាកល ដូចដែលអ្នកដែលចាប់ត្រចៀកឆ្កែជាយ៉ាងណា អ្នកដើរកាត់ដែលជ្រៀតជ្រែកទៅក្នុងជម្លោះដែលមិនមែនជារបស់ខ្លួន ក៏ជាយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្តៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជ្រៀតជ្រែកចូលក្នុងជម្លោះរបស់អ្នកដទៃ ប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្តៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ អាល់គីតាប ជ្រៀតជ្រែកចូលក្នុងជំលោះរបស់អ្នកដទៃ ប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។ |
មនុស្សអាក្រក់ស្វែងរកតែការបះបោរប៉ុណ្ណោះ ដូច្នេះទូតឃោរឃៅនឹងត្រូវបានចាត់ឲ្យមកទាស់នឹងគេ។
បបូរមាត់របស់មនុស្សល្ងង់ចូលទៅក្នុងជម្លោះ ហើយមាត់របស់គាត់អញ្ជើញការវាយនឹងរំពាត់ឲ្យមក។
ការនៅឲ្យឆ្ងាយពីជម្លោះជាសិរីរុងរឿងសម្រាប់មនុស្ស រីឯអស់ទាំងមនុស្សល្ងីល្ងើបង្កជម្លោះ។
កុំឈ្លោះជាមួយគេដោយគ្មានមូលហេតុឡើយ នៅពេលគេមិនបានប្រព្រឹត្តការអាក្រក់ដល់អ្នក។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“សម្លាញ់អើយតើនរណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអាជ្ញាកណ្ដាលលើពួកអ្នក?”។