ដូចដែលទឹកខ្មេះដល់ធ្មេញជាយ៉ាងណា ហើយផ្សែងដល់ភ្នែកជាយ៉ាងណា មនុស្សខ្ជិលច្រអូសក៏ជាយ៉ាងនោះដែរ ដល់អ្នកដែលចាត់គាត់ឲ្យទៅ។
សុភាសិត 25:20 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលច្រៀងចម្រៀងដាក់ចិត្តដែលមានទុក្ខព្រួយ គឺដូចជាអ្នកដែលដោះសម្លៀកបំពាក់នៅថ្ងៃរងា ឬដូចជាទឹកខ្មេះលើសូដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលច្រៀងចម្រៀង ឲ្យអ្នកកើតទុក្ខស្តាប់ នោះដូចជាដោះអាវនៅរដូវងារ ឬដូចជាចាក់ទឹកខ្មេះទៅលើមុខរបួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ច្រៀងឲ្យមនុស្សមានទុក្ខស្ដាប់ ប្រៀបដូចជាដោះអាវនៅពេលរងា ឬដូចចាក់ទឹកខ្មេះលើមុខរបួស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលច្រៀងចំរៀង ជូនដល់មនុស្សដែលមានចិត្តកើតទុក្ខ ឲ្យគេស្តាប់ នោះធៀបដូចជាគេដោះអាវនៅរដូវរងារ ឬដូចជាចាក់ទឹកខ្មេះទៅលើអំបិលក្បុង។ អាល់គីតាប ច្រៀងឲ្យមនុស្សមានទុក្ខស្ដាប់ ប្រៀបដូចជាដោះអាវនៅពេលរងា ឬដូចចាក់ទឹកខ្មេះលើមុខរបួស។ |
ដូចដែលទឹកខ្មេះដល់ធ្មេញជាយ៉ាងណា ហើយផ្សែងដល់ភ្នែកជាយ៉ាងណា មនុស្សខ្ជិលច្រអូសក៏ជាយ៉ាងនោះដែរ ដល់អ្នកដែលចាត់គាត់ឲ្យទៅ។
ការទុកចិត្តលើមនុស្សក្បត់ក្នុងថ្ងៃនៃទុក្ខវេទនា ប្រៀបដូចជាធ្មេញដែលបាក់ ឬជើងដែលញញីញញ័រ។
ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេហូបអាហារ; ប្រសិនបើគេស្រេក ចូរឲ្យគេផឹកទឹកផង;
ពេលសម្រាប់យំសោក និងពេលសម្រាប់សើចសប្បាយ; ពេលសម្រាប់កាន់ទុក្ខ និងពេលសម្រាប់លោតកញ្ឆេង;
តើមិនមែនជាការចែកអាហាររបស់អ្នកឲ្យមនុស្សអត់ឃ្លាន ហើយនាំមនុស្សទ័លក្រដែលសាត់អណ្ដែតមកផ្ទះអ្នកទេឬ? តើមិនមែនជាការដណ្ដប់ឲ្យគេ កាលណាអ្នកឃើញគេនៅខ្លួនទទេ ហើយឥតលាក់ខ្លួនពីសាច់សាលោហិតរបស់អ្នកទេឬ?
បន្ទាប់មក ស្ដេចយាងត្រឡប់ទៅឯរាជវាំងរបស់ទ្រង់វិញ ហើយទ្រង់ចំណាយពេលពេញមួយយប់ដោយអត់ព្រះស្ងោយ ក៏មិនឲ្យនាំការកម្សាន្តមកនៅចំពោះទ្រង់ដែរ រីឯការផ្ទំលក់ក៏ចាកចេញពីទ្រង់។
នោះសេចក្ដីអធិស្ឋាននៃជំនឿនឹងសង្គ្រោះអ្នកជំងឺនោះ ហើយព្រះអម្ចាស់នឹងលើកគាត់ឡើងវិញ; ទោះបីជាគាត់បានប្រព្រឹត្តបាបក៏ដោយ ក៏នឹងត្រូវបានលើកលែងទោសឲ្យគាត់ដែរ។