ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 25:18 - ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ដែល​ធ្វើ​ជា​សាក្សី​ភូតភរ​ទាស់នឹង​អ្នកជិតខាង​របស់ខ្លួន ប្រៀបដូចជា​ពូថៅ ដាវ ឬ​ព្រួញ​ដ៏មុត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​ធ្វើ​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន នោះ​ធៀប​ដូច​ជា​ញញួរ ដាវ និង​ព្រួញ​យ៉ាង​មុត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​ចោទ​ប្រកាន់​អ្នក​ដទៃ​ទាំង​បំពាន អ្នក​នោះ​ប្រៀប​ដូច​ជា​វាយ​គេ​នឹង​ព្រនង់ កាប់​គេ​នឹង​ដាវ ឬ​បាញ់​គេ​នឹង​ព្រួញ​មុត​ស្រួច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ណា​ដែល​ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន នោះ​ធៀប​ដូច​ជា​ញញួរ នឹង​ដាវ ហើយ​នឹង​ព្រួញ​យ៉ាង​មុត។

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​ចោទ​ប្រកាន់​អ្នក​ដទៃ​ទាំង​បំពាន អ្នក​នោះ​ប្រៀប​ដូច​ជា​វាយ​គេ​នឹង​ព្រនង់ កាប់​គេ​នឹង​ដាវ ឬ​បាញ់​គេ​នឹង​ព្រួញ​មុត​ស្រួច។

សូមមើលជំពូក



សុភា‌សិត 25:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​សំលៀង​អណ្ដាត​របស់ខ្លួន​ឲ្យដូច​អណ្ដាត​ពស់​; បបូរមាត់​របស់ពួកគេ​បង្កប់ដោយ​ពិស​ពស់វែក​។ សេឡា


អ្នកដែល​ប្រព្រឹត្ត​ល្បិចកល​អើយ អណ្ដាត​របស់អ្នក​គិតគូរ​សេចក្ដីអន្តរាយ ដូច​កាំបិតកោរ​ដែល​សំលៀង​!


មាត់​របស់គេ​រអិល​ជាង​ប៊័រ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​មាន​សង្គ្រាម ពាក្យសម្ដី​របស់គេ​រលូន​ជាង​ប្រេង ប៉ុន្តែ​វា​ជា​ដាវដែលហូតជាស្រេច​។


ព្រលឹង​របស់ខ្ញុំ​នៅកណ្ដាលចំណោម​សិង្ហ ខ្ញុំ​ដេក​ក្នុងចំណោម​អ្នកដែល​ស៊ីបំផ្លាញ គឺ​មនុស្សលោក​; ធ្មេញ​របស់ពួកគេ​ជា​លំពែង និង​ជា​ព្រួញ ហើយ​អណ្ដាត​របស់ពួកគេ​ជា​ដាវ​ដ៏មុត​។


មាន​មនុស្ស​និយាយមិនចេះគិត ដូចជា​ចាក់ទម្លុះ​ដោយ​ដាវ រីឯ​អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា នាំមកនូវ​ការប្រោសឲ្យជា​។


កុំ​ធ្វើជា​សាក្សី​ទាស់នឹង​អ្នកជិតខាង​របស់អ្នក​ដោយគ្មានមូលហេតុ​ឡើយ តើ​អ្នក​នឹង​បញ្ឆោត​គេ​ដោយ​បបូរមាត់​របស់អ្នក​ឬ​?


កុំសូវ​ឲ្យ​ជើង​អ្នក​នៅ​ផ្ទះ​អ្នកជិតខាង​អ្នក​ពេក ក្រែងលោ​គេ​ទ្រាន់ ហើយ​ស្អប់​អ្នក​វិញ​។


អណ្ដាត​ជា​ភ្លើង ជា​ពិភព​នៃ​សេចក្ដីទុច្ចរិត​; អណ្ដាត​ត្រូវបាន​ដាក់​នៅក្នុងចំណោម​អវយវៈ​របស់យើង ទាំង​ធ្វើឲ្យ​រូបកាយ​ទាំងមូល​សៅហ្មង ក៏​បញ្ឆេះ​ដំណើរ​ជីវិត ហើយ​ខ្លួនវា​ក៏​ត្រូវបាន​បញ្ឆេះ​ដោយ​ភ្លើង​ស្ថាននរក​ដែរ​។