សូមកុំឲ្យចិត្តរបស់ទូលបង្គំល្អៀងទៅរកសេចក្ដីអាក្រក់ ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយពួកមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ ហើយក៏កុំឲ្យទូលបង្គំហូបម្ហូបដ៏ឆ្ងាញ់របស់ពួកគេដែរ។
សុភាសិត 23:6 - ព្រះគម្ពីរខ្មែរសាកល កុំហូបអាហាររបស់មនុស្សកំណាញ់ឡើយ ក៏កុំចេះតែចង់បានម្ហូបដ៏ឆ្ងាញ់របស់គេដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំបរិភោគភោជនាហាររបស់មនុស្ស ដែលមានភ្នែកអាក្រក់ឡើយ ក៏កុំប្រាថ្នាចង់បានអាហារមានឱជារសរបស់គេដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំរួមតុជាមួយមនុស្សដែលមានបំណងអាក្រក់ ហើយកុំចង់បរិភោគម្ហូបដ៏ឆ្ងាញ់របស់គេឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យបរិភោគភោជនាហាររបស់មនុស្ស ដែលមានភ្នែកអាក្រក់ឡើយ ក៏កុំឲ្យប្រាថ្នាចង់បានអាហារមានឱជារសរបស់គេដែរ អាល់គីតាប កុំរួមតុជាមួយមនុស្សដែលមានបំណងអាក្រក់ ហើយកុំចង់បរិភោគម្ហូបដ៏ឆ្ងាញ់របស់គេឲ្យសោះ។ |
សូមកុំឲ្យចិត្តរបស់ទូលបង្គំល្អៀងទៅរកសេចក្ដីអាក្រក់ ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយពួកមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ ហើយក៏កុំឲ្យទូលបង្គំហូបម្ហូបដ៏ឆ្ងាញ់របស់ពួកគេដែរ។
មនុស្សលោភលន់ប្រញាប់ដេញតាមទ្រព្យសម្បត្តិ ប៉ុន្តែគេមិនដឹងថាភាពខ្វះខាតនឹងមកដល់គេឡើយ។
តើគ្មានច្បាប់ឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើជាមួយនឹងរបស់ខ្ញុំទេឬ? ឬមួយក៏អ្នកច្រណែនដោយសារខ្ញុំមានចិត្តល្អ?’។
ការផិតក្បត់ ការលោភលន់ អំពើអាក្រក់ ការបោកប្រាស់ ការល្មោភកាម ការច្រណែនឈ្នានីស ការមួលបង្កាច់ អំនួត និងអំពើឆោតល្ងង់។