Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 23:3 - ព្រះគម្ពីរខ្មែរសាកល

3 កុំ​ចេះតែចង់បាន​ម្ហូបដ៏ឆ្ងាញ់​របស់គេ​ឡើយ ដ្បិត​វា​ជា​អាហារ​នៃ​សេចក្ដីបញ្ឆោត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 កុំ​លោភ​ចង់​បាន​ឱជា‌រស របស់​អ្នក​គ្រប់គ្រង​ឡើយ ដ្បិត​ជា​របស់​បញ្ឆោត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កុំ​លោភ​ចង់​បាន​ម្ហូប​ឆ្ងាញ់​របស់​គេ ក្រែង​លោ​ម្ហូប​នោះ​ជា​គ្រឿង​បញ្ឆោត​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កុំ​ឲ្យ​លោភ​ចង់​បាន​ឱជារស​របស់​គេ​ឡើយ ដ្បិត​ជា​របស់​បញ្ឆោត​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កុំ​លោភ​ចង់​បាន​ម្ហូប​ឆ្ងាញ់​របស់​គេ ក្រែង​លោ​ម្ហូប​នោះ​ជា​គ្រឿង​បញ្ឆោត​អ្នក។

សូមមើលជំពូក ចម្លង




សុភា‌សិត 23:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំឲ្យ​ចិត្ត​របស់ទូលបង្គំ​ល្អៀង​ទៅរក​សេចក្ដីអាក្រក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាមួយ​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ ហើយក៏​កុំឲ្យ​ទូលបង្គំ​ហូប​ម្ហូបដ៏ឆ្ងាញ់​របស់ពួកគេ​ដែរ​។


កុំ​ហូប​អាហារ​របស់​មនុស្សកំណាញ់​ឡើយ ក៏​កុំ​ចេះតែចង់បាន​ម្ហូបដ៏ឆ្ងាញ់​របស់គេ​ដែរ


ស្ដេច​ទ្រង់​តម្រូវ​ចំណែក​ប្រចាំថ្ងៃ​សម្រាប់​ពួកគេ​ពី​អាហារ​របស់​អង្គទ្រង់ និង​ពី​ស្រាទំពាំងបាយជូរ​ដែល​ទ្រង់​សោយ ហើយ​ឲ្យ​បង្ហាត់​ពួកគេ​បី​ឆ្នាំ​។ លុះ​ផុត​ពេលវេលានោះ ពួកគេ​ត្រូវ​បម្រើ​នៅចំពោះ​ស្ដេច​។


ដានីយ៉ែល​បាន​សម្រេច​ក្នុងចិត្ត​ថា មិន​ឲ្យ​ខ្លួន​ទៅជាសៅហ្មង​ដោយ​អាហារ​របស់​ស្ដេច ឬ​ដោយ​ស្រាទំពាំងបាយជូរ​ដែល​ទ្រង់​សោយ​នោះ​ឡើយ ដូច្នេះ​គាត់​ក៏​សុំ​មេ​មហាតលិក ដើម្បីកុំឲ្យ​ខ្លួន​ទៅជាសៅហ្មង​។


“ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច


គឺ​រៀន​ដោះ​បុគ្គល​ចាស់​របស់​អ្នករាល់គ្នា​ចេញ​។ បុគ្គល​ចាស់​នេះ ជារបស់​កិរិយា​ពីមុន​ដែល​ខូច​ដោយ​តណ្ហា​ដ៏ពេញដោយការបោកបញ្ឆោត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម