សុភាសិត 23:30 - ព្រះគម្ពីរខ្មែរសាកល គឺជាពួកអ្នកដែលនៅត្រាំត្រែងជាមួយស្រា ជាពួកអ្នកដែលទៅរកស្រាលាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាពួកអ្នកដែលអង្គុយផឹកស្រាយ៉ាងយូរ ជាពួកអ្នកដែលស្វែងរកស្រាយ៉ាងខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺអ្នកវក់នឹងស្រា អ្នកដែលចូលចិត្តស្រាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាពួកអ្នកដែលអង្គុយផឹកស្រាជាយូរ ឯពួកអ្នកដែលស្វែងរកស្រាលាយនោះឯង អាល់គីតាប គឺអ្នកវក់នឹងស្រា អ្នកដែលចូលចិត្តស្រាខ្លាំង។ |
ពោលគឺ នៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាមានពែងមួយ មានស្រាដែលឡើងពពុះពេញដោយគ្រឿងលាយ; ព្រះអង្គទ្រង់ចាក់ចេញពីពែងនោះ ហើយអស់ទាំងមនុស្សអាក្រក់នៅលើផែនដីត្រូវផឹក គឺផឹកអស់រលីងរហូតដល់កករវា!
ស្រាជាអ្នកចំអកឡកឡឺយ ហើយគ្រឿងស្រវឹងជាអ្នកឡូឡា អស់អ្នកដែលវង្វេងដោយសារតែវា គ្មានប្រាជ្ញាឡើយ។
កុំធ្វើជាម្នាក់ក្នុងចំណោមពួកប្រមឹកស្រា ឬធ្វើជាម្នាក់ក្នុងចំណោមពួកល្មោភស៊ីសាច់ឡើយ
រីឯពួកអ្នកទាំងនោះដើរយោលយោកដោយស្រា ក៏ដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង; ពួកបូជាចារ្យ និងពួកព្យាការីដើរយោលយោកដោយគ្រឿងស្រវឹង ពួកគេភាន់ភាំងដោយស្រា ពួកគេដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង ពួកគេដើរយោលយោកក្នុងការឃើញនិមិត្ត ពួកគេជំពប់ដួលក្នុងការកាត់ក្ដី។
វេទនាហើយ! ពួកអ្នកដែលក្រោកឡើងពីព្រលឹមដើម្បីរត់តាមគ្រឿងស្រវឹង ហើយបង្អង់នៅរហូតដល់យប់ជ្រៅ ទាំងស្រវឹងងងុលដោយស្រា!