អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន រីឯអ្នកដែលមានចិត្តសប្បុរសចំពោះមនុស្សខ្វះខាត គឺលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។
សុភាសិត 22:7 - ព្រះគម្ពីរខ្មែរសាកល អ្នកមានគ្រប់គ្រងលើអ្នកក្រ ហើយអ្នកដែលខ្ចីគេ ជាទាសករដល់អ្នកដែលឲ្យខ្ចី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកមានតែងគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបម្រើដល់អ្នកដែលឲ្យខ្ចីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមានតែងតែជិះជាន់អ្នកក្រ រីឯកូនបំណុលជាទាសកររបស់ម្ចាស់ប្រាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សអ្នកមានគេគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ។ អាល់គីតាប អ្នកមានតែងតែជិះជាន់អ្នកក្រ រីឯកូនបំណុលជាទាសកររបស់ម្ចាស់ប្រាក់។ |
អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន រីឯអ្នកដែលមានចិត្តសប្បុរសចំពោះមនុស្សខ្វះខាត គឺលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។
អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ដើម្បីចម្រើនខ្លួនឯង និងអ្នកដែលជូនជំនូនដល់អ្នកមាន នឹងមានតែភាពខ្វះខាតប៉ុណ្ណោះ។
កុំប្លន់អ្នកក្រខ្សត់ដោយសារគេក្រខ្សត់នោះឡើយ ក៏កុំជាន់ឈ្លីមនុស្សទ័លក្រនៅទ្វារក្រុងដែរ
នៅគ្រានោះនឹងមានកើតឡើងដូច្នេះ: ដូចដែលជនសាមញ្ញជាយ៉ាងណា បូជាចារ្យក៏ជាយ៉ាងនោះ; ដូចដែលបាវបម្រើប្រុសជាយ៉ាងណា ចៅហ្វាយប្រុសក៏ជាយ៉ាងនោះ; ដូចដែលបាវបម្រើស្រីជាយ៉ាងណា ចៅហ្វាយស្រីក៏ជាយ៉ាងនោះ; ដូចដែលអ្នកទិញជាយ៉ាងណា អ្នកលក់ក៏ជាយ៉ាងនោះ; ដូចដែលអ្នកឲ្យខ្ចីជាយ៉ាងណា អ្នកខ្ចីក៏ជាយ៉ាងនោះ; ដូចដែលម្ចាស់បំណុលជាយ៉ាងណា កូនបំណុលក៏ជាយ៉ាងនោះ។
ប៉ុន្តែដោយសារគាត់គ្មានអ្វីសង ចៅហ្វាយក៏បញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ និងកូនគាត់ ព្រមទាំងអ្វីៗទាំងអស់ដែលគាត់មាន ដើម្បីសងបំណុលនោះ។
ប៉ុន្តែអ្នករាល់គ្នាបានបង្អាប់បង្អោនអ្នកក្រនោះ! មិនមែនជាអ្នកមានទេឬ ដែលសង្កត់សង្កិនអ្នករាល់គ្នា ហើយអូសអ្នករាល់គ្នាទៅតុលាការ?
ឥឡូវនេះមក៍! ពួកអ្នកមានអើយ! ចូរយំសោកស្រែកទ្រហោ ចំពោះសេចក្ដីវេទនារបស់អ្នករាល់គ្នាដែលនឹងមកដល់ចុះ!
មើល៍! ប្រាក់ឈ្នួលរបស់កម្មករដែលច្រូតកាត់ក្នុងវាលស្រែរបស់អ្នក ដែលអ្នកបានកេងបំបាត់កំពុងស្រែកឡើង ហើយសម្រែករបស់អ្នកច្រូតក៏ឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពលបរិវារដែរ។