ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត យើងនឹងក្រោកឡើងឥឡូវនេះ។ យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។
សុភាសិត 22:16 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ដើម្បីចម្រើនខ្លួនឯង និងអ្នកដែលជូនជំនូនដល់អ្នកមាន នឹងមានតែភាពខ្វះខាតប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីចម្រើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនទុគ៌តដែលត្រូវគេសង្កត់សង្កិនមុខជាបានចម្រើន រីឯអ្នកដែលយកទ្រព្យទៅឲ្យអ្នកមាន នឹងបណ្ដាលឲ្យធ្លាក់ខ្លួនក្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីនឹងចំរើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។ អាល់គីតាប ជនទុគ៌តដែលត្រូវគេសង្កត់សង្កិនមុខជាបានចំរើន រីឯអ្នកដែលយកទ្រព្យទៅឲ្យអ្នកមាន នឹងបណ្ដាលឲ្យធ្លាក់ខ្លួនក្រ។ |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត យើងនឹងក្រោកឡើងឥឡូវនេះ។ យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។
អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន រីឯអ្នកដែលមានចិត្តសប្បុរសចំពោះមនុស្សខ្វះខាត គឺលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។
មនុស្សលោភលន់ប្រញាប់ដេញតាមទ្រព្យសម្បត្តិ ប៉ុន្តែគេមិនដឹងថាភាពខ្វះខាតនឹងមកដល់គេឡើយ។
មនុស្សក្រីក្រដែលសង្កត់សង្កិនពួកអ្នកក្រខ្សត់ ប្រៀបដូចជាភ្លៀងដែលគំហុកបំផ្លាញ រហូតដល់គ្មានអាហារ។
ប្រសិនបើអ្នកឃើញមានការសង្កត់សង្កិនលើអ្នកក្រីក្រ ឬមានការបំពានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណាមួយ ក៏កុំភ្ញាក់ផ្អើលនឹងការនោះឡើយ ដ្បិតនៅលើអ្នកធំ មានអ្នកធំត្រួតត្រាលើគេ ហើយក៏មានអ្នកដែលធំជាងនៅលើពួកគេទៀតផង។
គាត់ក៏ស្រែកឡើងថា: ‘លោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង! សូមឲ្យឡាសារមក ជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយដាក់លើអណ្ដាតរបស់ខ្ញុំឲ្យត្រជាក់ផង ដ្បិតខ្ញុំកំពុងរងទុក្ខវេទនាក្នុងអណ្ដាតភ្លើងនេះ!’។
ជាការពិត ការជំនុំជម្រះគ្មានសេចក្ដីមេត្តាចំពោះអ្នកដែលមិនសម្ដែងសេចក្ដីមេត្តា។ សេចក្ដីមេត្តាតែងតែឈ្នះលើការជំនុំជម្រះ។