នៅពេលព្រះបំផ្លាញទីក្រុងនានានៃវាលទំនាប ព្រះបាននឹកចាំអំពីអ័ប្រាហាំ ព្រះអង្គក៏នាំឡុតចេញពីកណ្ដាលមហន្តរាយ ពេលរំលាយទីក្រុងនានាដែលឡុតបានរស់នៅនោះ។
សុភាសិត 21:12 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដ៏សុចរិតយុត្តិធម៌ ឃ្លាំមើលផ្ទះរបស់មនុស្សអាក្រក់; ព្រះអង្គផ្ដួលរំលំមនុស្សអាក្រក់ឲ្យវិនាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សសុចរិតរមែងពិចារណាមើល វង្សរបស់មនុស្សអាក្រក់ ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះដ៏សុចរិតតែងតែឃ្លាំមើលក្រុមគ្រួសាររបស់មនុស្សអាក្រក់ ហើយធ្វើឲ្យគេអន្តរាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សសុចរិតរមែងពិចារណាមើលវង្សនៃមនុស្សអាក្រក់ ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។ អាល់គីតាប អុលឡោះដ៏សុចរិតតែងតែឃ្លាំមើលក្រុមគ្រួសាររបស់មនុស្សអាក្រក់ ហើយធ្វើឲ្យគេអន្តរាយ។ |
នៅពេលព្រះបំផ្លាញទីក្រុងនានានៃវាលទំនាប ព្រះបាននឹកចាំអំពីអ័ប្រាហាំ ព្រះអង្គក៏នាំឡុតចេញពីកណ្ដាលមហន្តរាយ ពេលរំលាយទីក្រុងនានាដែលឡុតបានរស់នៅនោះ។
តើនរណាមានប្រាជ្ញា? ចូរឲ្យអ្នកនោះយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយយល់ច្បាស់នូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចុះ!៕
ដោយហេតុនេះ ព្រះនឹងផ្ដួលរំលំអ្នកជាដរាប ព្រះអង្គនឹងចាប់អ្នក ហើយកន្ត្រាក់អ្នកចេញពីរោង ព្រះអង្គនឹងរម្លើងអ្នកពីស្ថានមនុស្សរស់។ សេឡា
សេចក្ដីសុចរិតការពារផ្លូវរបស់មនុស្សគ្រប់លក្ខណ៍ ប៉ុន្តែសេចក្ដីអាក្រក់បំផ្លាញមនុស្សបាប។
ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវបានបំផ្លាញ រីឯរោងរបស់មនុស្សទៀងត្រង់នឹងលូតលាស់ឡើង។
មនុស្សអាក្រក់ត្រូវបានផ្ដួលរំលំដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិតមានទីជ្រកកោន សូម្បីតែក្នុងពេលដែលគាត់ស្លាប់។
នៅពេលមនុស្សអាក្រក់កើនឡើង ការបំពានក៏កើនឡើងដែរ ប៉ុន្តែមនុស្សសុចរិតនឹងឃើញការដួលរលំរបស់ពួកគេ។
ប៉ុន្តែព្រះមិនបានសព្វព្រះហឫទ័យនឹងមនុស្សភាគច្រើនក្នុងពួកគាត់ឡើយ ដូច្នេះពួកគាត់ក៏ដួលស្លាប់នៅទីរហោស្ថាន។