Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:29 - ព្រះគម្ពីរខ្មែរសាកល

29 នៅពេល​ព្រះ​បំផ្លាញ​ទីក្រុង​នានា​នៃ​វាលទំនាប ព្រះ​បាន​នឹកចាំ​អំពី​អ័ប្រាហាំ ព្រះអង្គ​ក៏​នាំ​ឡុត​ចេញ​ពី​កណ្ដាល​មហន្តរាយ ពេល​រំលាយ​ទីក្រុង​នានា​ដែល​ឡុត​បាន​រស់នៅ​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 នៅ​ពេល​ព្រះ‌ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹក‌ចាំ​ពី​លោក​អ័ប្រា‌ហាំ ហើយ​បាន​នាំ​ឡុត​ចេញ​ផុត​ពី​មហន្តរាយ​នោះ ក្នុង​ពេល​ព្រះ‌អង្គ​បាន​រំលាយ​ទី​ក្រុង​ដែល​ឡុត​បាន​ទៅរស់​នៅ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 នៅ​ពេល​ព្រះ‌ជាម្ចាស់​រំលាយ​ក្រុង​ទាំង​ប៉ុន្មាន នៅ​តំបន់​វាល​រាប​នោះ ព្រះអង្គ​បាន​នឹក​គិត​ដល់​លោក​អប្រាហាំ គឺ​ព្រះអង្គ​បាន​ប្រោស​លោក​ឡុត​ឲ្យ​រួច​ផុត​ពី​មហន្ត‌រាយ ក្នុង​ពេល​ព្រះអង្គ​រំលាយ​ក្រុង​ដែល​លោក​ឡុត​រស់​នៅ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ក្នុង​ខណៈ​ដែល​ព្រះ‌ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន នោះ​ទ្រង់​នឹក‌ចាំ​ពី​អ័ប្រា‌ហាំ ក៏​ឲ្យ​ឡុត​ចេញ​រួច​ពី​ការ​ហិន‌វិនាស​នោះ ក្នុង​កាល​ដែល​ទ្រង់​បាន​រំលាយ​ទី​ក្រុង​ទាំង​នោះ​ដែល​ឡុត​បាន​នៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 នៅ​ពេល​ដែល​អុលឡោះ​រំលាយ​ក្រុង​ទាំង​ប៉ុន្មាន នៅ​តំបន់​វាល​រាប​នោះ អុលឡោះ​បាន​នឹក​គិត​ដល់​អ៊ីព្រហ៊ីម គឺ​អុលឡោះ​បាន​ប្រោស​ឡូត​ឲ្យ​រួច​ផុត​ពី​មហន្តរាយ ក្នុង​ពេល​ទ្រង់​រំលាយ​ក្រុង​ដែល​ឡូត​រស់​នៅ​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:29
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​វង្សត្រកូល​របស់​ថេរ៉ា​: ថេរ៉ា​បាន​បង្កើត​អាប់រ៉ាម ណាឃរ និង​ហារ៉ាន ហើយ​ហារ៉ាន​បាន​បង្កើត​ឡុត​។


យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ ហើយ​ឲ្យពរ​អ្នក ព្រមទាំង​ធ្វើឲ្យ​ឈ្មោះ​របស់អ្នក​បាន​ធំឧត្ដម ដូច្នេះ​អ្នក​នឹង​ទៅជា​ពរ​ដល់អ្នកដទៃ​!


ព្រះ​បាន​នឹកចាំ​រ៉ាជែល ហើយ​ព្រះ​បាន​សណ្ដាប់​នាង​ផង នោះ​ព្រះអង្គ​ក៏​បើក​ផ្ទៃ​នាង​។


ព្រះ​បាន​នឹកចាំ​ណូអេ និង​អស់ទាំង​សត្វព្រៃ​សត្វស្រុក​ដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​។ ព្រះ​ទ្រង់​ធ្វើឲ្យ​ខ្យល់​បក់កាត់​លើ​ផែនដី នោះ​ទឹក​ក៏​ចាប់ផ្ដើម​ស្រក​។


ដ្បិត​ព្រះអង្គ​បាន​នឹកចាំ​ព្រះបន្ទូល​ដ៏វិសុទ្ធ​របស់ព្រះអង្គ និង​អ័ប្រាហាំ​បាវបម្រើ​របស់ព្រះអង្គ​។


ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត ក៏​នឹកចាំ​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់ រហូតដល់​មួយពាន់​តំណ


ព្រះយេហូវ៉ា​អើយ កាលណា​ព្រះអង្គមាន​សេចក្ដីសន្ដោស​ចំពោះ​ប្រជារាស្ត្រ​របស់ព្រះអង្គ សូម​នឹកចាំ​ទូលបង្គំ​ផង សូម​មើលថែ​ទូលបង្គំ​ដោយ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ផង


គឺ​ព្រះអង្គដែល​នឹកចាំ​អំពី​យើង​ក្នុង​សណ្ឋានតូចទាប​របស់យើង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​អស់អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​បំផ្លាញ​អស់ទាំង​មនុស្ស​អាក្រក់​វិញ​។


សូម​កុំ​នឹកចាំ​បាប​កាលពីនៅ​យុវវ័យ​របស់ទូលបង្គំ និង​ការបំពាន​របស់ទូលបង្គំ​ឡើយ​! ព្រះយេហូវ៉ា​អើយ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ សូម​នឹកចាំ​ទូលបង្គំ​ដោយព្រោះ​សេចក្ដីល្អ​របស់ព្រះអង្គ​ផង​!


ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ស្រោចស្រង់​ឡុត​ដែលជា​មនុស្ស​សុចរិត ដែល​តែងតែ​ព្រួយចិត្ត​ដោយព្រោះ​អំពើ​ល្មោភកាម​របស់​ពួក​ឥតច្បាប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម