សុភាសិត 2:21 - ព្រះគម្ពីរខ្មែរសាកល ជាការពិត មនុស្សទៀងត្រង់នឹងរស់នៅលើផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងនៅសល់លើផែនដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះ ហើយមនុស្សឥតកំហុស នឹងនៅស្ថិតស្ថេររហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ អាល់គីតាប ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះ ហើយមនុស្សឥតកំហុស នឹងនៅស្ថិតស្ថេររហូតតទៅ។ |
ព្រះយេហូវ៉ាទ្រង់ជ្រាបអស់ទាំងថ្ងៃរបស់មនុស្សគ្រប់លក្ខណ៍ ហើយមរតករបស់ពួកគេនឹងនៅស្ថិតស្ថេរជារៀងរហូត។
ជាការពិត អ្នកដែលមានព្រះពរពីព្រះអង្គ នឹងទទួលផែនដីជាមរតក រីឯអ្នកដែលត្រូវព្រះអង្គដាក់បណ្ដាសា នឹងត្រូវបានកាត់ចេញ។
ចូរជឿទុកចិត្តលើព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ ចូររស់នៅក្នុងស្រុក ហើយហូបសេចក្ដីស្មោះត្រង់ជាអាហារចុះ។
ជាការពិត មនុស្សដែលធ្វើអាក្រក់នឹងត្រូវបានកាត់ចេញ រីឯអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ានឹងទទួលផែនដីជាមរតក។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។
មនុស្សសុចរិតនឹងមិនរង្គើជារៀងរហូត ប៉ុន្តែមនុស្សអាក្រក់នឹងរស់នៅផែនដីមិនបានឡើយ។
អ្នកដែលនាំមនុស្សទៀងត្រង់ឲ្យវង្វេងទៅក្នុងផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅរបស់ខ្លួន រីឯមនុស្សគ្រប់លក្ខណ៍នឹងទទួលសេចក្ដីល្អជាមរតក។