ហេតុអ្វីបានជាព្រះអង្គដកព្រះហស្តរបស់ព្រះអង្គ គឺព្រះហស្តស្ដាំរបស់ព្រះអង្គទៅវិញដូច្នេះ? សូមលូកព្រះហស្តចេញពីព្រះឱរារបស់ព្រះអង្គ ហើយបំផ្លាញពួកគេទៅ!
សុភាសិត 19:24 - ព្រះគម្ពីរខ្មែរសាកល មនុស្សខ្ជិលច្រអូសលូកដៃរបស់ខ្លួនទៅក្នុងចាន ក៏មិនយកដៃមកដាក់វិញ សូម្បីតែក្នុងមាត់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សខ្ជិលច្រអូសលូកដៃទៅក្នុងចាន ហើយមិនដកមក សូម្បីតែបញ្ចុកមាត់ខ្លួនផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន ហើយមិនដកមក សូម្បីតែនឹងបញ្ចុកមាត់ខ្លួនផង។ អាល់គីតាប មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ។ |
ហេតុអ្វីបានជាព្រះអង្គដកព្រះហស្តរបស់ព្រះអង្គ គឺព្រះហស្តស្ដាំរបស់ព្រះអង្គទៅវិញដូច្នេះ? សូមលូកព្រះហស្តចេញពីព្រះឱរារបស់ព្រះអង្គ ហើយបំផ្លាញពួកគេទៅ!
មនុស្សខ្ជិលច្រអូសមិនអាំងសាច់សត្វដែលខ្លួនបរបាញ់ រីឯមនុស្សឧស្សាហ៍នឹងបានទ្រព្យសម្បត្តិដ៏មានតម្លៃ។
ផ្លូវរបស់មនុស្សខ្ជិលច្រអូសប្រៀបដូចជារបងបន្លា រីឯគន្លងរបស់មនុស្សទៀងត្រង់ប្រៀបដូចជាមហាវិថី។
ព្រះយេស៊ូវមានបន្ទូលតបថា៖“គឺអ្នកដែលជ្រលក់ដៃក្នុងចានជាមួយខ្ញុំ អ្នកនោះហើយនឹងក្បត់ខ្ញុំ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ជាម្នាក់ក្នុងអ្នកទាំងដប់ពីរនាក់ គឺអ្នកដែលជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំ។