ដ្បិតទូលបង្គំទ័លក្រ ហើយខ្វះខាត រីឯចិត្តរបស់ទូលបង្គំក៏រងរបួសនៅខាងក្នុងទូលបង្គំដែរ។
សុភាសិត 18:14 - ព្រះគម្ពីរខ្មែរសាកល វិញ្ញាណរបស់មនុស្សទ្រាំទ្រនឹងជំងឺរបស់ខ្លួន ប៉ុន្តែវិញ្ញាណខ្ទេចខ្ទាំវិញ តើនរណាអាចទ្រវាឡើងបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វិញ្ញាណរបស់មនុស្សទប់ទល់ខ្លួន ក្នុងគ្រាមានធុរៈឈឺ តែឯវិញ្ញាណបាក់បែក តើអ្នកណាទ្រាំបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចិត្តចង់រស់ជួយគាំទ្រមនុស្សក្នុងគ្រាមានជំងឺ តែបើបាត់ទឹកចិត្តវិញ គ្មានអ្វីជួយបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វិញ្ញាណនៃមនុស្សនឹងទប់ទល់ខ្លួនក្នុងគ្រាមានធុរៈឈឺ តែឯវិញ្ញាណបាក់បែក តើអ្នកណានឹងទ្រាំបាន។ អាល់គីតាប ចិត្តចង់រស់ជួយគាំទ្រមនុស្សក្នុងគ្រាមានជំងឺ តែបើបាត់ទឹកចិត្តវិញ គ្មានអ្វីជួយបានឡើយ។ |
ដ្បិតទូលបង្គំទ័លក្រ ហើយខ្វះខាត រីឯចិត្តរបស់ទូលបង្គំក៏រងរបួសនៅខាងក្នុងទូលបង្គំដែរ។
ដោយសារតែសំឡេងរបស់សត្រូវ ដោយសារតែការសង្កត់សង្កិនរបស់មនុស្សអាក្រក់; មែនហើយ ពួកគេទម្លាក់មហន្តរាយលើទូលបង្គំ ព្រមទាំងបៀតបៀនទូលបង្គំដោយកំហឹងផង។
ការភ័យខ្លាច និងការញ័ររន្ធត់ស្ថិតនៅលើទូលបង្គំ ហើយសេចក្ដីតក់ស្លុតគ្របដណ្ដប់ទូលបង្គំ។
ចិត្តអរសប្បាយធ្វើឲ្យទឹកមុខរីករាយ ប៉ុន្តែទុក្ខព្រួយក្នុងចិត្តធ្វើឲ្យវិញ្ញាណខ្ទេចខ្ទាំ។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ដូច្នេះ ស៊ូឲ្យអ្នករាល់គ្នាលើកលែងទោស ហើយសម្រាលទុក្ខអ្នកនោះវិញ ក្រែងលោគាត់ត្រូវទុក្ខព្រួយដ៏ហួសប្រមាណលេបបាត់ទៅ។
បងប្អូនរបស់ខ្ញុំអើយ កាលណាអ្នករាល់គ្នាជួបប្រទះនឹងការសាកល្បងផ្សេងៗ ចូរចាត់ទុកថាជាអំណរដ៏ប្រសើរបំផុត
ដោយហេតុនេះ អ្នករាល់គ្នាក៏ត្រេកអរយ៉ាងខ្លាំង ទោះបីជាឥឡូវនេះ អ្នករាល់គ្នាត្រូវតែព្រួយចិត្តមួយរយៈ ដោយសារតែការសាកល្បងផ្សេងៗក៏ដោយ