ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 17:22 - ព្រះគម្ពីរខ្មែរសាកល

ចិត្ត​អរសប្បាយ​ជា​ថ្នាំ​ដ៏ល្អ ប៉ុន្តែ​វិញ្ញាណ​ខ្ទេចខ្ទាំ​ធ្វើឲ្យ​ឆ្អឹង​រីងស្ងួត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចិត្ត​សប្បាយ​រមែង​នាំ​ឲ្យ​ជា​សះ‌ស្បើយ រីឯ​ចិត្ត​ព្រួយ​រមែង​ធ្វើ​ឲ្យ​រីង‌រៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។

សូមមើលជំពូក

អាល់គីតាប

ចិត្ត​សប្បាយ​រមែង​នាំ​ឲ្យ​ជា​សះ‌ស្បើយ រីឯ​ចិត្ត​ព្រួយ​រមែង​ធ្វើ​ឲ្យ​រីង‌រៃ។

សូមមើលជំពូក



សុភា‌សិត 17:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កម្លាំង​របស់ទូលបង្គំ​បាន​រីងស្ងួត​ដូច​អំបែង អណ្ដាត​ទូលបង្គំ​នៅជាប់​នឹង​ក្រអូមមាត់​; ព្រះអង្គ​បាន​ដាក់​ទូលបង្គំ​នៅក្នុង​ធូលី​នៃ​សេចក្ដីស្លាប់​។


ការព្រួយបារម្ភ​ក្នុង​ចិត្ត​មនុស្ស នឹង​ពន្លិច​គេ​ចុះ ប៉ុន្តែ​ពាក្យសម្ដី​ល្អ ធ្វើឲ្យ​គេ​អរសប្បាយ​។


ចិត្ត​អរសប្បាយ​ធ្វើឲ្យ​ទឹកមុខ​រីករាយ ប៉ុន្តែ​ទុក្ខព្រួយ​ក្នុង​ចិត្ត​ធ្វើឲ្យ​វិញ្ញាណ​ខ្ទេចខ្ទាំ​។


ពាក្យសម្ដី​សប្បុរស​ជា​ផ្លិតឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ការប្រោសឲ្យជា​ដល់​ឆ្អឹង​ផង​។


វិញ្ញាណ​របស់​មនុស្ស​ទ្រាំទ្រ​នឹង​ជំងឺ​របស់ខ្លួន ប៉ុន្តែ​វិញ្ញាណ​ខ្ទេចខ្ទាំ​វិញ តើ​នរណា​អាច​ទ្រ​វា​ឡើង​បាន​?


ខ្ញុំ​និយាយ​អំពី​ការសើច​ថា​៖ “នេះ​ជាការចម្កួត” ក៏​និយាយ​អំពី​ការសប្បាយ​ថា​៖ “តើ​វា​មានប្រយោជន៍​អ្វី​?”។


ដូច្នេះ ស៊ូឲ្យ​អ្នករាល់គ្នា​លើកលែងទោស ហើយ​សម្រាលទុក្ខ​អ្នកនោះ​វិញ ក្រែងលោ​គាត់​ត្រូវ​ទុក្ខព្រួយ​ដ៏ហួសប្រមាណ​លេប​បាត់ទៅ​។


ព្រោះថា​ទុក្ខព្រួយ​ស្របតាម​ព្រះ បង្កើត​ការកែប្រែចិត្ត​ដែល​នាំទៅរក​សេចក្ដីសង្គ្រោះ​ដែល​គ្មានការស្ដាយក្រោយ រីឯ​ទុក្ខព្រួយ​របស់​លោកីយ៍​វិញ នាំឲ្យមាន​សេចក្ដីស្លាប់​។