បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។
សុភាសិត 17:1 - ព្រះគម្ពីរខ្មែរសាកល មានតែនំប៉័ងក្រៀមមួយម៉ាត់ទាំងមានសេចក្ដីសុខសាន្ត ប្រសើរជាងផ្ទះដែលពេញដោយការជប់លៀងទាំងមានជម្លោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមានតែបាយក្រៀមមួយដុំ ដែលបរិភោគដោយសេចក្ដីសុខ វិសេសជាងមានផ្ទះពេញដោយការជប់លៀង តែមានសេចក្ដីទាស់ទែងគ្នាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បរិភោគបាយកកតែមានសេចក្ដីសុខ ប្រសើរជាងជប់លៀងនៅផ្ទះមួយដែលមានតែការឈ្លោះគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមានតែបាយក្រៀម១ដុំ ដែលនឹងបរិភោគដោយសេចក្ដីសុខ នោះវិសេសជាងមានផ្ទះពេញដោយការជប់លៀង តែមានសេចក្ដីទាស់ទែងគ្នាវិញ។ អាល់គីតាប បរិភោគបាយកកតែមានសេចក្ដីសុខ ប្រសើរជាងជប់លៀងនៅផ្ទះមួយដែលមានតែការឈ្លោះគ្នា។ |
បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។
មានរបស់តែបន្តិចដោយមានការកោតខ្លាចព្រះយេហូវ៉ា ប្រសើរជាងមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែមានទុក្ខកង្វល់។
ស៊ូឲ្យមានម្ហូបជាបន្លែ នៅកន្លែងដែលមានការស្រឡាញ់គ្នា ប្រសើរជាងមានសាច់គោបំប៉ន ប៉ុន្តែមានការស្អប់គ្នា។
បាវបម្រើមានប្រាជ្ញានឹងគ្រប់គ្រងលើកូនដែលនាំមកនូវសេចក្ដីអាម៉ាស់ ក៏នឹងមានចំណែកមរតកនៅក្នុងចំណោមបងប្អូនកូននោះដែរ។